caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក At-Tawba វាក្យខណ្ឌ 18

ម៉ាឌីណah · revelation order 113 · 9:18

إِنَّمَا يَعْمُرُ مَسَٰجِدَ ٱللَّهِ مَنْ ءَامَنَ بِٱللَّهِ وَٱلْيَوْمِ ٱلْـَٔاخِرِ وَأَقَامَ ٱلصَّلَوٰةَ وَءَاتَى ٱلزَّكَوٰةَ وَلَمْ يَخْشَ إِلَّا ٱللَّهَ فَعَسَىٰٓ أُو۟لَٰٓئِكَ أَن يَكُونُوا۟ مِنَ ٱلْمُهْتَدِينَ

Khmer Translation - Rowwad Translation Centerតាមពិត អ្នកដែល(សក្ដិសម)ក្នុងការកសាងនិងថែទាំបណ្តាម៉ាស្ជិតរបស់អល់ឡោះនោះ គឺអ្នកដែលមានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោក ហើយពួកគេប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់ ហើយពួកគេមិនខ្លាច(នរណាម្នាក់)ក្រៅពីអល់ឡោះជាម្ចាស់ប៉ុណ្ណោះ។ អ្នកទាំងនោះ សង្ឃឹមថាជាអ្នកដែលស្ថិតក្នុងចំណោមអ្នកដែលទទួលបានការចង្អុលបង្ហាញ។
Khmer Translation - Islamic Community Development Associationការពិតអ្នកដែលកសាង ឬថែទាំវិហាររបស់អល់ឡោះ នោះ គឺមានតែអ្នកដែលមានជំនឿលើអល់ឡោះ និងថ្ងៃបរលោក និងប្រតិបត្ដិសឡាត និងបរិច្ចាគហ្សាកាត់ ហើយគេមិនកោតខ្លាច អ្នកណាក្រៅពីអល់ឡោះប៉ុណ្ណោះ។ ហើយសង្ឃឹមថា អ្នកទាំងនោះ នឹងស្ថិតក្នុងចំណោមអ្នកដែលទទួលបានការចង្អុលបង្ហាញ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70