caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក At-Tawba វាក្យខណ្ឌ 17

ម៉ាឌីណah · revelation order 113 · 9:17

مَا كَانَ لِلْمُشْرِكِينَ أَن يَعْمُرُوا۟ مَسَٰجِدَ ٱللَّهِ شَٰهِدِينَ عَلَىٰٓ أَنفُسِهِم بِٱلْكُفْرِ أُو۟لَٰٓئِكَ حَبِطَتْ أَعْمَٰلُهُمْ وَفِى ٱلنَّارِ هُمْ خَٰلِدُونَ

Khmer Translation - Rowwad Translation Centerមិនសក្តិសមឡើយសម្រាប់ពួកមុស្ហរីគីនក្នុងការកសាងនិងថែទាំបណ្តាម៉ាស្ជិតរបស់អល់ឡោះ ទាំងដែលពួកគេជាអ្នកដែលទទួលស្គាល់លើខ្លួនឯងនូវភាពគ្មានជំនឿនោះ។ ពួកទាំងនោះ ទង្វើរបស់ពួកគេនឹងក្លាយជាអសារបង់ ហើយពួកគេនឹងត្រូវស្ថិតក្នុងឋាននរកជាអមតៈ។
Khmer Translation - Islamic Community Development Associationមិនមែនជាភារកិច្ចរបស់ពួកមូស្ហរីគីនទេក្នុងការកសាង ឬថែទាំវិហាររបស់អល់ឡោះ ដោយពួកគេបានធ្វើជាសាក្សីខ្លួនឯង ថាៈ ពួកគេជាអ្នកគ្មានជំនឿនោះ។ ពួកទាំងនោះ ទង្វើរបស់ពួកគេ មិនបានផលឡើយ ហើយពួកគេជាពួកដែលស្ថិតនៅក្នុងឋាននរក ជាអមតៈ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70