أَجَعَلْتُمْ سِقَايَةَ ٱلْحَآجِّ وَعِمَارَةَ ٱلْمَسْجِدِ ٱلْحَرَامِ كَمَنْ ءَامَنَ بِٱللَّهِ وَٱلْيَوْمِ ٱلْـَٔاخِرِ وَجَٰهَدَ فِى سَبِيلِ ٱللَّهِ لَا يَسْتَوُۥنَ عِندَ ٱللَّهِ وَٱللَّهُ لَا يَهْدِى ٱلْقَوْمَ ٱلظَّٰلِمِينَ
Khmer Translation - Rowwad Translation Centerតើពួកអ្នក(ឱពួកមុស្ហរីគីន)ចាត់ទុកការផ្គត់ផ្គង់ទឹកដល់អ្នកដែលធ្វើហាជ្ជី និងការថែទាំម៉ាស្ជិតអាល់ហារ៉ម ដូចគ្នានឹងអ្នកដែលមានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោក ព្រមទាំងតស៊ូ(ប្រយុទ្ធ)ក្នុងមាគ៌ារបស់អល់ឡោះឬ? ពួកគេ(ទាំងពីរក្រុម)មិនស្មើគ្នានោះឡើយចំពោះអល់ឡោះជាម្ចាស់។ ហើយអល់ឡោះទ្រង់មិនចង្អុលបង្ហាញក្រុមដែលបំពានឡើយ។
Khmer Translation - Islamic Community Development Associationតើពួកអ្នកចាត់ទុកការផ្គត់ផ្គង់ទឹកដល់ពួកអ្នកធ្វើហាជ្ជី និង ថែទាំម៉ាស្ជីទិលហារ៉ម(នៅម៉ាក្កះ) ស្មើនឹងអ្នកដែលមានជំនឿលើ អល់ឡោះ និងថ្ងៃបរលោក ព្រមទាំងបានតស៊ូប្រយុទ្ធក្នុងមាគ៌ារបស់ អល់ឡោះឬ? ពួកគេទាំងនោះមានភាពមិនស្មើគ្នាឡើយនៅចំពោះ មុខអល់ឡោះ។ ហើយអល់ឡោះមិនចង្អុលបង្ហាញក្រុមដែលបំពាន ឡើយ។