caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Anfaal វាក្យខណ្ឌ 72

ម៉ាឌីណah · revelation order 88 · 8:72

إِنَّ ٱلَّذِينَ ءَامَنُوا۟ وَهَاجَرُوا۟ وَجَٰهَدُوا۟ بِأَمْوَٰلِهِمْ وَأَنفُسِهِمْ فِى سَبِيلِ ٱللَّهِ وَٱلَّذِينَ ءَاوَوا۟ وَّنَصَرُوٓا۟ أُو۟لَٰٓئِكَ بَعْضُهُمْ أَوْلِيَآءُ بَعْضٍ وَٱلَّذِينَ ءَامَنُوا۟ وَلَمْ يُهَاجِرُوا۟ مَا لَكُم مِّن وَلَٰيَتِهِم مِّن شَىْءٍ حَتَّىٰ يُهَاجِرُوا۟ وَإِنِ ٱسْتَنصَرُوكُمْ فِى ٱلدِّينِ فَعَلَيْكُمُ ٱلنَّصْرُ إِلَّا عَلَىٰ قَوْمٍۭ بَيْنَكُمْ وَبَيْنَهُم مِّيثَٰقٌ وَٱللَّهُ بِمَا تَعْمَلُونَ بَصِيرٌ

Khmer Translation - Rowwad Translation Centerជាការពិតណាស់ បណ្តាអ្នកដែលមានជំនឿ និងបានធ្វើចំណាកស្រុក ព្រមទាំងបានតស៊ូ(ដោយចំណាយ)ទាំងទ្រព្យសម្បត្តិនិងខ្លួនប្រាណរបស់ពួកគេក្នុងមាគ៌ារបស់អល់ឡោះ(ពួកមូហាជីរីន) ហើយនិងបណ្តាអ្នកដែលបានផ្តល់ទីជម្រកនិងបានជួយដល់ពួកគេ(ពួកអាន់សរ៍)នោះ អ្នកទាំងនោះ គឺជាអ្នកគាំពារគ្នាទៅវិញទៅមក។ រីឯបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ តែមិនបានធ្វើចំណាកស្រុក គឺគ្មានកាតព្វកិច្ចលើពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ក្នុងការជួយនិងការពារពួកគេនោះទេ លុះត្រាតែពួកគេធ្វើចំណាកស្រុក(ក្នុងមាគ៌ាអល់ឡោះ)ដែរ។ ហើយប្រសិនបើពួកគេសុំឲ្យពួកអ្នកជួយក្នុងនាមសាសនា គឺចាំបាច់លើពួកអ្នកត្រូវជួយ(ពួកគេ) លើកលែងតែរវាងពួកអ្នក និងពួកដែលបានចុះកិច្ចព្រមព្រៀងជាមួយពួកអ្នកប៉ុណ្ណោះ។ ហើយអល់ឡោះឃើញបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។
Khmer Translation - Islamic Community Development Associationពិតប្រាកដណាស់ បណ្ដាអ្នកមានជំនឿដែលបានចំណាក ស្រុក ហើយបានតស៊ូទាំងទ្រព្យសម្បត្ដិ និងជីវិតរបស់ពួកគេក្នុង មាគ៌ា របស់អល់ឡោះ ហើយបណ្ដាអ្នក(អ្នកអាន់ស័រ)ដែលបានផ្ដល់ ជំរក ទ្រព្យសម្បត្ដិ និងជំនួយផេ្សងៗដល់ពួកគេ(អ្នកមូហាជីរីន) អ្នកទាំងនោះគឺជាសម្ព័ន្ធមិត្ដនឹងគ្នា។ រីឯបណ្ដាអ្នកដែលមានជំនឿ តែពួកគេមិនបានភៀសខ្លួនទេនោះ ពួកអ្នកមិនត្រូវទទួលបន្ទុកការ ពារពួកគេនូវប្រការណាមួយឡើយ លុះត្រាតែពួកគេភៀសខ្លួនដែរ។ ប្រសិនបើពួកគេសុំជំនួយពីពួកអ្នកនៅក្នុងកិច្ចការសាសនា(ដូចជា ត្រូវពួកដែលគ្មានជំនឿបំពាន)នោះ ជាកាតព្វកិច្ចរបស់ពួកអ្នកត្រូវ តែជួយ លើកលែងតែទៅលើក្រុមដែលមានកិច្ចព្រមព្រៀងរវាងពួក អ្នកនិងពួកគេ។ ហើយអល់ឡោះឃើញនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70