caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-A'raaf វាក្យខណ្ឌ 85

ម៉ាកកah · revelation order 39 · 7:85

وَإِلَىٰ مَدْيَنَ أَخَاهُمْ شُعَيْبًا قَالَ يَٰقَوْمِ ٱعْبُدُوا۟ ٱللَّهَ مَا لَكُم مِّنْ إِلَٰهٍ غَيْرُهُۥ قَدْ جَآءَتْكُم بَيِّنَةٌ مِّن رَّبِّكُمْ فَأَوْفُوا۟ ٱلْكَيْلَ وَٱلْمِيزَانَ وَلَا تَبْخَسُوا۟ ٱلنَّاسَ أَشْيَآءَهُمْ وَلَا تُفْسِدُوا۟ فِى ٱلْأَرْضِ بَعْدَ إِصْلَٰحِهَا ذَٰلِكُمْ خَيْرٌ لَّكُمْ إِن كُنتُم مُّؤْمِنِينَ

Khmer Translation - Rowwad Translation Centerហើយយើងបានបញ្ជូនទៅកាន់ក្រុមម៉ាទយ៉ាន់នូវព្យាការីស៊ូអែបដែលជាបងប្អូនរបស់ពួកគេ។ គាត់បាននិយាយថា៖ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់(តែមួយគត់)។ សម្រាប់ពួកអ្នក គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈក្រៅពីទ្រង់ឡើយ។ ពិតប្រាកដណាស់ ភស្តុតាងយ៉ាងជាក់ច្បាស់ពីព្រះជាម្ចាស់របស់ពួកអ្នកបានមកដល់ពួកអ្នកហើយ។ ហេតុនេះ ចូរពួកអ្នកបំពេញនូវការវាល់ និងការថ្លឹងឱ្យបានគ្រប់(កុំបំបាត់ភ្នែកជញ្ជីង)។ ហើយពួកអ្នកមិនត្រូវបំបាត់(ឬបន្លំ)មនុស្សលោកចំពោះទំនិញរបស់ពួកគេ(ថ្លឹងមិនគ្រប់)នោះឡើយ ហើយក៏មិនត្រូវបង្កវិនាសកម្មនៅលើផែនដីនោះដែរក្រោយពេលដែលវាមានភាពល្អប្រសើរហើយនោះ។ នោះគឺជាការប្រសើរសម្រាប់ពួកអ្នក ប្រសិនបើពួកអ្នកជាអ្នកដែលមានជំនឿ។
Khmer Translation - Islamic Community Development Associationហើយ(យើងបានបញ្ជូន)ស្ហ៊ូអែប ទៅកាន់កុលសម្ព័ន្ធម៉ាដយ៉ាន់ដែលជាបងប្អូនរបស់ពួកគេ។ គេបានពោលថាៈ ឱក្រុមរបស់ខ្ញុំ. ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះចុះ ពួកអ្នកគ្មានម្ចាស់ណា ផេ្សងពីទ្រង់ឡើយ។ ភស្ដុតាងដ៏ច្បាស់លាស់ពីម្ចាស់របស់ពួកអ្នកពិត ជាបានមកដល់ពួកអ្នក។ ដូចេ្នះ ចូរពួកអ្នកបំពេញការវាស់ និងការ ថ្លឹងចុះ ហើយចូរពួកអ្នកកុំធ្វើឱ្យខ្វះរបស់របរអ្នកដទៃឱ្យសោះ។ ហើយចូរពួកអ្នកកុំប្រព្រឹត្តិបទល្មើសនៅលើផែនដីក្រោយពេលដែល វាមានសេ្ថរភាពហើយឱ្យសោះ។ នោះគឺជាការប្រសើរសម្រាប់ពួក អ្នក ប្រសិនបើពួកអ្នកជាអ្នកមានជំនឿនោះ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70