هُوَ ٱلَّذِى خَلَقَكُم مِّن نَّفْسٍ وَٰحِدَةٍ وَجَعَلَ مِنْهَا زَوْجَهَا لِيَسْكُنَ إِلَيْهَا فَلَمَّا تَغَشَّىٰهَا حَمَلَتْ حَمْلًا خَفِيفًا فَمَرَّتْ بِهِۦ فَلَمَّآ أَثْقَلَت دَّعَوَا ٱللَّهَ رَبَّهُمَا لَئِنْ ءَاتَيْتَنَا صَٰلِحًا لَّنَكُونَنَّ مِنَ ٱلشَّٰكِرِينَ
Khmer Translation - Rowwad Translation Centerទ្រង់ជាអ្នកដែលបានបង្កើតពួកអ្នក(ឱបុរសនិងស្ត្រីទាំងឡាយ)ចេញពីមនុស្សតែម្នាក់(ព្យាការីអាហ្ទាំ) ហើយទ្រង់បានបង្កើតចេញពីមនុស្សតែម្នាក់នោះនូវភរិយារបស់គាត់ដើម្បីឲ្យគាត់រួមរស់ជាមួយនាង។ នៅពេលដែលគាត់បានរួមដំណេកជាមួយនាង នាងក៏មានផ្ទៃពោះដោយបានពពោះដ៏ស្រាលនៅពេលដំបូង រួចនាងបានបន្តពពោះបែបនេះ។ នៅពេលដែលផ្ទៃពោះ(របស់នាង)កាន់តែធ្ងន់ គេទាំងពីរក៏បានបួងសួងសុំពីអល់ឡោះជាព្រះជាម្ចាស់របស់គេទាំងពីរថា៖ ប្រសិនបើព្រះអង្គប្រទានឱ្យយើងខ្ញុំនូវកូនដ៏ល្អម្នាក់ ពួកយើងពិតជានឹងក្លាយទៅជាអ្នកដែលស្ថិតក្នុងចំណោមអ្នកដែលដឹងគុណ(ទ្រង់)ជាមិនខាន។
Khmer Translation - Islamic Community Development Associationអល់ឡោះជាអ្នកដែលបានបង្កើតពួកអ្នកមកពីមនុស្ស តែមួយគត់(អាដាំ)ហើយអល់ឡោះបានបង្កើតចេញពីគាត់នូវ ភរិយារបស់គាត់(ហាវ៉ា) ដើម្បីឱ្យគាត់មានភាពរីករាយរស់នៅជា មួយនាង។ នៅពេលគាត់បានរួមភេទជាមួយនាង នាងក៏មានផ្ទៃ ពោះដ៏ស្រាល ហើយនាងបន្ដពរពោះនោះ។ នៅពេលផ្ទៃពោះនោះ មានភាពធ្ងន់ គេទាំងពីរក៏បានបួងសួងសុំពីអល់ឡោះដែលជាម្ចាស់ របស់ពួកគេទាំងពីរថាៈ ពិតប្រាកដណាស់ ប្រសិនបើទ្រង់ប្រទានឱ្យ ពួកយើងនូវកូនដ៏ល្អម្នាក់នោះ ពួកយើងពិតជានឹងក្លាយទៅជាអ្នក ដែលស្ថិតក្នុងចំណោមអ្នកដែលដឹងគុណ។