وَإِذْ تَأَذَّنَ رَبُّكَ لَيَبْعَثَنَّ عَلَيْهِمْ إِلَىٰ يَوْمِ ٱلْقِيَٰمَةِ مَن يَسُومُهُمْ سُوٓءَ ٱلْعَذَابِ إِنَّ رَبَّكَ لَسَرِيعُ ٱلْعِقَابِ وَإِنَّهُۥ لَغَفُورٌ رَّحِيمٌ
Khmer Translation - Rowwad Translation Centerហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹកឃើញ នៅពេលដែលព្រះជាម្ចាស់របស់អ្នកបានប្រកាសនូវដំណឹងមួយថា ជាការពិតណាស់ ទ្រង់ពិតជានឹងបញ្ជូនទៅកាន់ពួកគេ(ពួកយូដា)នូវអ្នកដែលធ្វើឱ្យពួកគេអាប់ឱន ជាទណ្ឌកម្មដ៏អាក្រក់(ចំពោះពួកគេ) រហូតដល់ថ្ងៃបរលោក។ ហើយពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នក គឺជាអ្នកដាក់ទណ្ឌកម្មយ៉ាងរហ័សបំផុត ហើយពិតប្រាកដណាស់ ទ្រង់មហាអភ័យទោស មហាអាណិតស្រលាញ់។
Khmer Translation - Islamic Community Development Associationហើយ(ចូរចងចាំ)នៅពេលដែលម្ចាស់របស់អ្នក(មូហាំ-ម៉ាត់)បានប្រកាសថាៈ ទ្រង់ប្រាកដជានឹងបញ្ជូនអ្នកដែលធ្វើបាប ពួកគេ(យ៉ាហ៊ូទី)ដោយទារុណកម្មដ៏អាក្រក់ទៅកាន់ពួកគេរហូត ដល់ថ្ងៃបរលោក។ ពិតប្រាកដណាស់ ម្ចាស់របស់អ្នកជាអ្នកដាក់ ទណ្ឌកម្មយ៉ាងរហ័សបំផុត ហើយពិតប្រាកដណាស់ ទ្រង់មហា អភ័យទោស មហាអាណិតស្រឡាញ់។