وَأَوْرَثْنَا ٱلْقَوْمَ ٱلَّذِينَ كَانُوا۟ يُسْتَضْعَفُونَ مَشَٰرِقَ ٱلْأَرْضِ وَمَغَٰرِبَهَا ٱلَّتِى بَٰرَكْنَا فِيهَا وَتَمَّتْ كَلِمَتُ رَبِّكَ ٱلْحُسْنَىٰ عَلَىٰ بَنِىٓ إِسْرَٰٓءِيلَ بِمَا صَبَرُوا۟ وَدَمَّرْنَا مَا كَانَ يَصْنَعُ فِرْعَوْنُ وَقَوْمُهُۥ وَمَا كَانُوا۟ يَعْرِشُونَ
Khmer Translation - Rowwad Translation Centerហើយយើងបានផ្តល់ឱ្យអ្នកដែលត្រូវគេជិះជាន់ធ្វើបាប(អម្បូរអ៊ីស្រាអែល)នូវមរតកនៅទិសខាងកើតនិងទិសខាងលិចនៃផែនដីដែលយើងបានផ្តល់ពរជ័យចំពោះវា។ ហើយបន្ទូលនៃព្រះជាម្ចាស់របស់អ្នកទៅចំពោះអម្បូរអ៊ីស្រាអែលបានបញ្ចប់យ៉ាងពេញលេញដោយសារតែពួកគេបានអត់ធ្មត់។ ហើយយើងបានកម្ទេចនូវអ្វីដែលហ្វៀរអោន និងក្រុមរបស់គេបានធ្វើ ហើយនិងអ្វីដែលពួកគេបានកសាង។
Khmer Translation - Islamic Community Development Associationហើយយើងបានផ្ដល់មរតកឱ្យពួកដែលធ្លាប់គេជិះជាន់ ទិសខាងកើត និងខាងលិចនៃផែនដីដែលយើងបានធ្វើឱ្យវាមានការ រីកចំរើន។ ពាក្យសន្យាដ៏ល្អឥតខ្ចោះរបស់ម្ចាស់អ្នក(មូហាំម៉ាត់) បានបំពេញទៅឱ្យអំបូរអ៊ីស្រាអែលដោយសារពួកគេបានអត់ធ្មត់ កន្លងមក។ ហើយយើងបានកំទេចចោលនូវអ្វីដែលហ្វៀរអោន និង បក្សពួករបស់គេបានធ្វើ និងអ្វីដែលពួកគេបានកសាងឡើង។