وَجَٰوَزْنَا بِبَنِىٓ إِسْرَٰٓءِيلَ ٱلْبَحْرَ فَأَتَوْا۟ عَلَىٰ قَوْمٍ يَعْكُفُونَ عَلَىٰٓ أَصْنَامٍ لَّهُمْ قَالُوا۟ يَٰمُوسَى ٱجْعَل لَّنَآ إِلَٰهًا كَمَا لَهُمْ ءَالِهَةٌ قَالَ إِنَّكُمْ قَوْمٌ تَجْهَلُونَ
Khmer Translation - Rowwad Translation Centerហើយយើងបានចម្លងអម្បូរអ៊ីស្រាអែលឱ្យឆ្លងផុតសមុទ្រ។ ពេលនោះ ពួកគេបានឆ្លងកាត់ក្រុមមួយដែលកំពុងតែគោរពសក្ការៈចំពោះរូបបដិមារបស់ពួកគេ។ ពួកគេបាននិយាយថា៖ ឱមូសា! សូមអ្នកបង្កើតរូបបដិមាមួយឱ្យពួកយើង(គោរពសក្ការៈ)ដូចដែលពួកទាំងនោះមានរូបបដិមា(សម្រាប់គោរពសក្ការៈ)ផង។ គាត់បានតបថា៖ ពិតប្រាកដណាស់ ពួកអ្នកគឺជាក្រុមដែលល្ងង់ខ្លៅ។
Khmer Translation - Islamic Community Development Associationយើងបានចម្លងអំបូរអ៊ីស្រាអែលឱ្យផុតពីសមុទ្រ ហើយ ពួកគេបានទៅជួបក្រុមមួយដែលកំពុងតែគោរពសក្ការៈចំពោះរូប សំណាករបស់ពួកគេ។ ពួកគេបាននិយាយថាៈ ឱមូសា. សូមអ្នកធ្វើ ឱ្យពួកយើងមានម្ចាស់(ដើម្បីគោរពសក្ការៈ) ដូចដែលពួកគេមាន ម្ចាស់ផង។ គេ(មូសា)បានតបវិញថាៈ ពិតប្រាកដណាស់ ពួកអ្នក គឺជាក្រុមដែលល្ងង់ខ្លៅ។