وَإِذْ قَالَ مُوسَىٰ لِقَوْمِهِۦ يَٰقَوْمِ لِمَ تُؤْذُونَنِى وَقَد تَّعْلَمُونَ أَنِّى رَسُولُ ٱللَّهِ إِلَيْكُمْ فَلَمَّا زَاغُوٓا۟ أَزَاغَ ٱللَّهُ قُلُوبَهُمْ وَٱللَّهُ لَا يَهْدِى ٱلْقَوْمَ ٱلْفَٰسِقِينَ
Khmer Translation - Rowwad Translation Centerចូរអ្នករំលឹក(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលដែលព្យាការីមូសាបាននិយាយទៅកាន់ក្រុមរបស់គាត់ថា៖ ឱក្រុមរបស់ខ្ញុំ! ហេតុអ្វីបានជាពួកអ្នកធ្វើទុក្ខបុកម្នេញមកចំពោះខ្ញុំ ខណៈដែលពួកអ្នកដឹងហើយថា ជាការពិតណាស់ រូបខ្ញុំគឺជាអ្នកនាំសាររបស់អល់ឡោះមកកាន់ពួកអ្នកនោះ? ហើយនៅពេលដែលពួកគេបែរចេញ អល់ឡោះក៏បានធ្វើឱ្យចិត្ដរបស់ពួកគេកាន់តែឃ្លាតឆ្ងាយ(ពីការពិត)។ ហើយអល់ឡោះទ្រង់មិនចង្អុលបង្ហាញដល់ក្រុមដែលប្រព្រឹត្តល្មើសឡើយ។
Khmer Translation - Islamic Community Development Associationហើយ(ចូរចងចាំ)នៅពេលដែលមូសានិយាយទៅកាន់ក្រុម របស់គាត់ថាៈ ឱក្រុមរបស់ខ្ញុំ. ហេតុអ្វីបានជាពួកអ្នកធ្វើបាបខ្ញុំ ខណៈ ដែលពួកអ្នកដឹងច្បាស់ថា ខ្ញុំពិតជាអ្នកនាំសាររបស់អល់ឡោះមក កាន់ពួកអ្នកនោះ? ហើយនៅពេលដែលពួកគេគេចចេញ(ពីមាគ៌ា អល់ឡោះ) អល់ឡោះក៏បានធ្វើឱ្យចិត្ដរបស់ពួកគេកាន់តែឃ្លាតឆ្ងាយ (ពីមាគ៌ាអល់ឡោះ)ទៅទៀត។ ហើយអល់ឡោះមិនចង្អុលបង្ហាញ ចំពោះក្រុមដែលល្មើសនឹងបទបញ្ជារបស់ទ្រង់ឡើយ។