وَإِذْ قَالَ عِيسَى ٱبْنُ مَرْيَمَ يَٰبَنِىٓ إِسْرَٰٓءِيلَ إِنِّى رَسُولُ ٱللَّهِ إِلَيْكُم مُّصَدِّقًا لِّمَا بَيْنَ يَدَىَّ مِنَ ٱلتَّوْرَىٰةِ وَمُبَشِّرًۢا بِرَسُولٍ يَأْتِى مِنۢ بَعْدِى ٱسْمُهُۥٓ أَحْمَدُ فَلَمَّا جَآءَهُم بِٱلْبَيِّنَٰتِ قَالُوا۟ هَٰذَا سِحْرٌ مُّبِينٌ
Khmer Translation - Rowwad Translation Centerហើយចូរអ្នករំលឹក(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលដែលព្យាការីអ៊ីសា កូនប្រុសរបស់ ម៉ារយ៉ាំ បាននិយាយថា៖ ឱអម្បូរអ៊ីស្រាអែល! ពិតប្រាកដណាស់ រូបខ្ញុំជាអ្នកនាំសាររបស់អល់ឡោះមកកាន់ពួកអ្នក ដើម្បីបញ្ជាក់នូវគម្ពីរតាវរ៉តដែលទ្រង់បានបញ្ចុះមកមុនខ្ញុំ និងដើម្បីផ្ដល់ដំណឹងរីករាយដល់ពួកអ្នកអំពីអ្នកនាំសារម្នាក់ទៀតដែលនឹងមកដល់បន្ទាប់ពីខ្ញុំ ដែលគាត់មានឈ្មោះថា អះម៉ាត់ (ព្យាការីមូហាំម៉ាត់)។ ក៏ប៉ុន្ដែ នៅពេលដែលគាត់បានមកដល់ពួកគេដោយនាំមកនូវសញ្ញាភស្ដុតាងដ៏ច្បាស់លាស់ជាច្រើន ពួកគេបែរជានិយាយថា៖ នេះជាមន្ដអាគមយ៉ាងច្បាស់លាស់ទៅវិញ។
Khmer Translation - Islamic Community Development Associationហើយ(ចូរចងចាំ)នៅពេលដែលអ៊ីសាកូនម៉ារយ៉ាំ បានពោល ថាៈ ឱអំបូរអ៊ីស្រាអែល. ពិតប្រាកដណាស់ ខ្ញុំជាអ្នកនាំសាររបស់ អល់ឡោះមកកាន់ពួកអ្នក ដោយបញ្ជាក់អំពីអ្វីៗដែលមានមុនខ្ញុំនៅ ក្នុងគម្ពីរតាវរ៉ត និងផ្ដល់ដំណឹងរីករាយដល់ពួកអ្នកអំពីអ្នកនាំសារ ម្នាក់ដែលនឹងមកដល់បន្ទាប់ពីខ្ញុំដែលគេមានឈ្មោះថា អះម៉ាត់ (មូហាំម៉ាត់)។ ប៉ុន្ដែនៅពេលដែលគាត់បានមកដល់ពួកគេជាមួយ នឹងភស្ដុតាងដ៏ច្បាស់លាស់ជាច្រើននោះ ពួកគេបែរជានិយាយថាៈ នេះជាមន្ដអាគមយ៉ាងច្បាស់លាស់។