وَمِنَ ٱلْإِبِلِ ٱثْنَيْنِ وَمِنَ ٱلْبَقَرِ ٱثْنَيْنِ قُلْ ءَآلذَّكَرَيْنِ حَرَّمَ أَمِ ٱلْأُنثَيَيْنِ أَمَّا ٱشْتَمَلَتْ عَلَيْهِ أَرْحَامُ ٱلْأُنثَيَيْنِ أَمْ كُنتُمْ شُهَدَآءَ إِذْ وَصَّىٰكُمُ ٱللَّهُ بِهَٰذَا فَمَنْ أَظْلَمُ مِمَّنِ ٱفْتَرَىٰ عَلَى ٱللَّهِ كَذِبًا لِّيُضِلَّ ٱلنَّاسَ بِغَيْرِ عِلْمٍ إِنَّ ٱللَّهَ لَا يَهْدِى ٱلْقَوْمَ ٱلظَّٰلِمِينَ
Khmer Translation - Rowwad Translation Centerហើយនិងសត្វអូដ្ឋមួយគូ និងសត្វគោមួយគូ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើទ្រង់បានហាមឃាត់សត្វឈ្មោលទាំងពីរប្រភេទនេះ ឬសត្វញីទាំងពីរប្រភេទនេះ ឬក៏អ្វីដែលមាននៅក្នុងផ្ទៃពោះសត្វញីទាំងពីរប្រភេទនោះ?? ឬមួយក៏ពួកអ្នក(ឱពួកមុស្ហរីគីន)មានវត្តមានក្នុងពេលដែលអល់ឡោះបានផ្តាំផ្ញើពួកអ្នកចំពោះការហាមឃាត់នេះ? ពិតណាស់ គ្មាននរណាម្នាក់ដែលបំពានជាងអ្នកដែលប្រឌិតភូតកុហកទៅលើអល់ឡោះដើម្បីធ្វើឱ្យមនុស្សវង្វេងដោយគ្មានចំណេះដឹងនោះឡើយ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មិនចង្អុលបង្ហាញដល់ក្រុមដែលបំពានឡើយ។
Khmer Translation - Islamic Community Development Associationហើយក្នុងនោះមានសត្វអូដ្ឋមួយគូ និងសត្វគោមួយគូ (ញី និងឈ្មោល)។ ចូរអ្នក(មូហាំម៉ាត់)សួរថាៈ តើឈ្មោលទាំងពីរ ឬញីទាំងពីរ ឬកូនដែលនៅក្នុងផ្ទៃរបស់ញីទាំងពីរឬ ដែលអល់ឡោះ បានហាមឃាត់នោះ? ឬពួកអ្នកជាសាក្សីនៅពេលដែលអល់ឡោះ បានហាមឃាត់វានោះ? ដូចេ្នះ តើអ្នកណាដែលអយុត្ដិធម៌ជាងអ្នក ដែលមួលបងា្កច់ទៅលើអល់ឡោះដោយការភូតកុហកដើម្បីធ្វើ ឱ្យមនុស្សវងេ្វងដោយគ្មានចំណេះដឹងនោះ? ពិតប្រាកដណាស់ អល់ឡោះមិនចង្អុលបង្ហាញដល់ក្រុមដែលអយុត្ដិធម៌ឡើយ។