caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-An'aam វាក្យខណ្ឌ 143

ម៉ាកកah · revelation order 55 · 6:143

ثَمَٰنِيَةَ أَزْوَٰجٍ مِّنَ ٱلضَّأْنِ ٱثْنَيْنِ وَمِنَ ٱلْمَعْزِ ٱثْنَيْنِ قُلْ ءَآلذَّكَرَيْنِ حَرَّمَ أَمِ ٱلْأُنثَيَيْنِ أَمَّا ٱشْتَمَلَتْ عَلَيْهِ أَرْحَامُ ٱلْأُنثَيَيْنِ نَبِّـُٔونِى بِعِلْمٍ إِن كُنتُمْ صَٰدِقِينَ

Khmer Translation - Rowwad Translation Center(ទ្រង់បានបង្កើតនូវសត្វពាហនៈចំនួន)ប្រាំបីប្រភេទ គឺសត្វចៀមមួយគូ និងសត្វពពែមួយគូ(ញីនិងឈ្មោល)។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើទ្រង់បានហាមឃាត់សត្វឈ្មោលទាំងពីរប្រភេទនេះ ឬសត្វញីទាំងពីរប្រភេទនេះ ឬក៏អ្វីដែលមាននៅក្នុងផ្ទៃពោះសត្វញីទាំងពីរប្រភេទនោះ? ចូរពួកអ្នក(ឱពួកមុស្ហរីគីន)ប្រាប់ខ្ញុំដោយផ្អែកលើចំណេះដឹងមក ប្រសិនបើពួកអ្នកជាអ្នកដែលត្រឹមត្រូវ(ចំពោះអ្វីដែលពួកអ្នកបានអះអាង)មែននោះ។
Khmer Translation - Islamic Community Development Associationសត្វពាហនៈប្រាំបីគូ ក្នុងនោះមានសត្វចៀមមួយគូ និង សត្វពពែមួយគូ(ញីនិងឈ្មោល)។ ចូរអ្នក(មូហាំម៉ាត់)សួរថាៈ តើ ឈ្មោលទាំងពីរ ឬញីទាំងពីរ ឬកូនដែលនៅក្នុងផ្ទៃរបស់វាទាំងពីរ ឬ ដែលអល់ឡោះបានហាមឃាត់នោះ? ចូរពួកអ្នកប្រាប់ខ្ញុំតាម ការចេះដឹងមក ប្រសិនបើពួកអ្នកជាអ្នកសច្ចៈមែននោះ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70