caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Hashr វាក្យខណ្ឌ 11

ម៉ាឌីណah · revelation order 101 · 59:11

أَلَمْ تَرَ إِلَى ٱلَّذِينَ نَافَقُوا۟ يَقُولُونَ لِإِخْوَٰنِهِمُ ٱلَّذِينَ كَفَرُوا۟ مِنْ أَهْلِ ٱلْكِتَٰبِ لَئِنْ أُخْرِجْتُمْ لَنَخْرُجَنَّ مَعَكُمْ وَلَا نُطِيعُ فِيكُمْ أَحَدًا أَبَدًا وَإِن قُوتِلْتُمْ لَنَنصُرَنَّكُمْ وَٱللَّهُ يَشْهَدُ إِنَّهُمْ لَكَٰذِبُونَ

Khmer Translation - Rowwad Translation Centerតើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានឃើញពួកពុតត្បុតទេឬ ដែលពួកគេបាននិយាយទៅកាន់បងប្អូនរបស់ពួកគេដែលជាពួកប្រឆាំងក្នុងចំណោមពួកអះលីគីតាប(អម្បូរណាហ្ទៀរ)ថា៖ ប្រសិនបើពួកអ្នកត្រូវបានគេបណេ្ដញចេញ ពួកយើងប្រាកដជានឹងចាកចេញជាមួយពួកអ្នកដែរ។ ហើយពួកយើងមិនធ្វើតាមនរណាម្នាក់ជាដាច់ខាតក្នុងរឿងរបស់ពួកអ្នក។ ហើយប្រសិនបើមានគេប្រយុទ្ធនឹងពួកអ្នក ពួកយើងប្រាកដជានឹងជួយពួកអ្នកជាមិនខាន។ តែអល់ឡោះទ្រង់ធ្វើសាក្សីថា៖ ពិតប្រាកដណាស់ ពួកគេគឺជាពួកដែលភូតកុហក។
Khmer Translation - Islamic Community Development Associationតើអ្នក(មូហាំម៉ាត់)មិនបានមើលទេឬ ចំពោះពួកពុតត្បុត ដែលនិយាយទៅកាន់បងប្អូនរបស់ពួកគេដែលបានប្រឆាំងក្នុង ចំណោមពួកអះលីគីតាប(យ៉ាហ៊ូទីនៃអំបូរណាឌៀរ)ថាៈ ប្រសិន បើពួកអ្នកត្រូវគេបណេ្ដញចេញ យើងពិតជានឹងចាកចេញជាមួយ ពួកអ្នកដែរ ហើយយើងមិនធ្វើតាមអ្នកណាម្នាក់ដែលប្រឆាំងនឹង ពួកអ្នកជាដាច់ខាត។ តែប្រសិនបើពួកអ្នកត្រូវគេវាយប្រហារវិញ យើងពិតជាជួយពួកអ្នកនោះ? ហើយអល់ឡោះជាអ្នកធ្វើសាក្សីថា ពិតប្រាកដណាស់ ពួកគេគឺជាពួកភូតកុហក។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70