لَئِنْ أُخْرِجُوا۟ لَا يَخْرُجُونَ مَعَهُمْ وَلَئِن قُوتِلُوا۟ لَا يَنصُرُونَهُمْ وَلَئِن نَّصَرُوهُمْ لَيُوَلُّنَّ ٱلْأَدْبَٰرَ ثُمَّ لَا يُنصَرُونَ
Khmer Translation - Rowwad Translation Centerប្រសិនបើគេបណ្តេញពួកទាំងនោះចេញ ពួកគេនឹងមិនចាកចេញជាមួយពួកទាំងនោះឡើយ។ ប្រសិនបើមានគេប្រយុទ្ធនឹងពួកទាំងនោះ ក៏ពួកគេមិនជួយពួកទាំងនោះដែរ។ ហើយបើទោះជាពួកគេទៅជួយពួកទាំងនោះក៏ដោយ ក៏ពួកគេពិតជានឹងត្រឡប់ក្រោយជាមិនខាន។ បន្ទាប់មក ពួកគេនឹងមិនត្រូវបានគេជួយឡើយ។
Khmer Translation - Islamic Community Development Associationប្រសិនបើពួកគេ(ពួកយ៉ាហ៊ូទី)ត្រូវបានគេបណេ្ដញវិញ នោះ ពួកគេ(ពួកពុតត្បុត)មិនចាកចេញជាមួយពួកនោះឡើយ។ ហើយប្រសិនបើពួកយ៉ាហ៊ូទីត្រូវបានគេវាយប្រហារវិញ ពួកពុតត្បុត ក៏មិនជួយពួកគេដែរ។ តែប្រសិនបើពួកពុតត្បុតជួយពួកគេវិញ ពួក នោះពិតជានឹងត្រឡប់ក្រោយវិញ។ បន្ទាប់មកពួកគេ(ពួកយ៉ាហ៊ូទី) មិនត្រូវបានគេជួយឡើយ។