لَقَدْ أَرْسَلْنَا رُسُلَنَا بِٱلْبَيِّنَٰتِ وَأَنزَلْنَا مَعَهُمُ ٱلْكِتَٰبَ وَٱلْمِيزَانَ لِيَقُومَ ٱلنَّاسُ بِٱلْقِسْطِ وَأَنزَلْنَا ٱلْحَدِيدَ فِيهِ بَأْسٌ شَدِيدٌ وَمَنَٰفِعُ لِلنَّاسِ وَلِيَعْلَمَ ٱللَّهُ مَن يَنصُرُهُۥ وَرُسُلَهُۥ بِٱلْغَيْبِ إِنَّ ٱللَّهَ قَوِىٌّ عَزِيزٌ
Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ យើងបានបញ្ជូនអ្នកនាំសារទាំងឡាយរបស់យើងដោយនាំមកនូវសញ្ញាភស្តុតាងយ៉ាងច្បាស់លាស់។ ហើយយើងបានបញ្ចុះមកជាមួយពួកគេនូវគម្ពីរ និងជញ្ជីងយុត្តិធម៌ដើម្បីឱ្យមនុស្សលោកមានទំនាក់ទំនងគ្នាដោយយុត្តិធម៌។ ហើយយើងបានបញ្ចុះដែកដែលវាមានភាពរឹងមាំបំផុត និងផ្តល់ជាប្រយោជន៍ជាច្រើនផងដែរសម្រាប់មនុស្ស។ ហើយនិងដើម្បីឱ្យអល់ឡោះដឹងថា តើជនណាដែលជួយដល់ទ្រង់ និងអ្នកនាំសារទាំងឡាយរបស់ទ្រង់ដោយកំបាំង។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាខ្លាំងក្លា មហាខ្លាំងពូកែ។
Khmer Translation - Islamic Community Development Associationជាការពិតណាស់ យើងបានបញ្ជូនបណ្ដាអ្នកនាំសាររបស់ យើងជាមួយនឹងភស្ដុតាងៗយ៉ាងច្បាស់លាស់ ហើយយើងបានបញ្ចុះជាមួយពួកគេនូវគម្ពីរ និងជញ្ជីងយុត្ដិធម៌ ដើម្បីឱ្យមនុស្សលោក ទំនាក់ទំនងគ្នាដោយយុត្ដិធម៌។ ហើយយើងបានបង្កើតឱ្យមានដែក ដែលរឹងបំផុត និងជាប្រយោជន៍យ៉ាងច្រើនដល់មនុស្សលោក។ ហើយដើម្បីអល់ឡោះដឹងថា អ្នកណាម្នាក់ដែលជួយទ្រង់និងបណ្ដា អ្នកនាំសាររបស់ទ្រង់ដោយអាថ៌កំបាំង។ ពិតប្រាកដណាស់ អល់ឡោះមហាខ្លាំងក្លា មហាខ្លាំងពូកែ។