وَقَفَّيْنَا عَلَىٰٓ ءَاثَٰرِهِم بِعِيسَى ٱبْنِ مَرْيَمَ مُصَدِّقًا لِّمَا بَيْنَ يَدَيْهِ مِنَ ٱلتَّوْرَىٰةِ وَءَاتَيْنَٰهُ ٱلْإِنجِيلَ فِيهِ هُدًى وَنُورٌ وَمُصَدِّقًا لِّمَا بَيْنَ يَدَيْهِ مِنَ ٱلتَّوْرَىٰةِ وَهُدًى وَمَوْعِظَةً لِّلْمُتَّقِينَ
Khmer Translation - Rowwad Translation Centerហើយយើងបានឱ្យព្យាការីអ៊ីសាកូនប្រុសម៉ារយ៉ាំដើរតាមលំអានរបស់ពួកគាត់(បណ្តាព្យាការីនៃអម្បូរអ៊ីស្រាអែល)ដោយគាត់ជាអ្នកដែលមានជំនឿនឹងអ្វីដែលមាននូវជាមួយគាត់នៃគម្ពីរតាវរ៉ត។ ហើយយើងបានប្រទានឱ្យគាត់នូវគម្ពីរអ៊ិញជីលដែលផ្ទុកទៅដោយការចង្អុលបង្ហាញ និងពន្លឺ ហើយនិងដើម្បីបញ្ជាក់នូវអ្វីដែលមាននូវជាមួយគាត់នៃគម្ពីរតាវរ៉ត ព្រមទាំងជាមគ្គទេសក៍ និងជាដំបូន្មានសម្រាប់បណ្តាអ្នកដែលកោតខ្លាច។
Khmer Translation - Islamic Community Development Associationហើយយើងបានចាត់តាំងអ៊ីសាកូនម៉ារយ៉ាំ បន្ទាប់ពីពួកគេ (បណ្ដាណាពី) ដើម្បីបញ្ជាក់ពីអ្វីដែលមានពីមុនមកនៅក្នុងគម្ពីរ តាវរ៉ត។ ហើយយើងបានប្រទានឱ្យគេ(អ៊ីសា)នូវគម្ពីរអ៊ីញជីល ដែលមានការចង្អុលបង្ហាញ និងពន្លឺនៅក្នុងនោះនិងដើម្បីបញ្ជាក់ នូវអ្វីដែលមានពីមុនមកនៅក្នុងគម្ពីរតាវរ៉ត ហើយនិងដើម្បីចង្អុល បង្ហាញនិងជាការទូន្មានចំពោះបណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ។