caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Maaida វាក្យខណ្ឌ 27

ម៉ាឌីណah · revelation order 112 · 5:27

وَٱتْلُ عَلَيْهِمْ نَبَأَ ٱبْنَىْ ءَادَمَ بِٱلْحَقِّ إِذْ قَرَّبَا قُرْبَانًا فَتُقُبِّلَ مِنْ أَحَدِهِمَا وَلَمْ يُتَقَبَّلْ مِنَ ٱلْـَٔاخَرِ قَالَ لَأَقْتُلَنَّكَ قَالَ إِنَّمَا يَتَقَبَّلُ ٱللَّهُ مِنَ ٱلْمُتَّقِينَ

Khmer Translation - Rowwad Translation Centerហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)និទានប្រាប់ពួកគេ(ពួកយូដា)ពីរឿងរ៉ាវកូនប្រុសទាំងពីររបស់ព្យាការីអាហ្ទាំ(គឺក៏ពេល និងហាពេល)ដោយពិតប្រាកដ ខណៈដែលគេទាំងពីរបានធ្វើគួរហ្ពាន(តង្វាយទៅកាន់អល់ឡោះ) តែគេទទួលយក(ការធ្វើគួរហ្ពាន)ពីមនុស្សម្នាក់ក្នុងចំណោមគេទាំងពីរ(ហាពេល) តែគេមិនទទួលយកពីម្នាក់ទៀត(កពេល)ឡើយ។ គេ(កពេល)បាននិយាយថា៖ ខ្ញុំប្រាកដជានឹងសម្លាប់ឯង។ គាត់(ហាពេល)ក៏បានតបវិញថា៖ តាមពិតអល់ឡោះជាម្ចាស់ទ្រង់ទទួលយកតែពីអ្នកដែលកោតខ្លាចប៉ុណ្ណោះ។
Khmer Translation - Islamic Community Development Associationចូរអ្នក(មូហាំម៉ាត់)និទានប្រាប់ពួកគេ(អំបូរអ៊ីស្រាអែល) អំពីប្រវត្ដិពិតនៃកូនទាំងពីររបស់អាដាំ(កពេល និងហាពេល)នៅ ពេលដែលពួកគេទាំងពីរបានធ្វើគួរហ្ពាន(ការសំឡេះសត្វដើម្បី អល់ឡោះ) ដូចេ្នះគេ(អល់ឡោះ)ក៏បានទទួលយកគួរហ្ពានម្នាក់ ក្នុងចំណោមពួកគេទាំងពីរ(ហាពេល) តែគេមិនទទួលយកគួរហ្ពាន ម្នាក់ទៀតឡើយ។ គេ(កពេល)បានព្រមានថាៈ ខ្ញុំប្រាកដជានឹង សម្លាប់ឯង។ គេ(ហាពេល)បានតបថាៈ ជាការពិតណាស់ អល់ឡោះទទួលយក(គួរហ្ពាន)ក្នុងចំណោមអ្នកដែលគោរព កោតខ្លាចអល់ឡោះ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70