caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Hujuraat វាក្យខណ្ឌ 11

ម៉ាឌីណah · revelation order 106 · 49:11

يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ لَا يَسْخَرْ قَوْمٌ مِّن قَوْمٍ عَسَىٰٓ أَن يَكُونُوا۟ خَيْرًا مِّنْهُمْ وَلَا نِسَآءٌ مِّن نِّسَآءٍ عَسَىٰٓ أَن يَكُنَّ خَيْرًا مِّنْهُنَّ وَلَا تَلْمِزُوٓا۟ أَنفُسَكُمْ وَلَا تَنَابَزُوا۟ بِٱلْأَلْقَٰبِ بِئْسَ ٱلِٱسْمُ ٱلْفُسُوقُ بَعْدَ ٱلْإِيمَٰنِ وَمَن لَّمْ يَتُبْ فَأُو۟لَٰٓئِكَ هُمُ ٱلظَّٰلِمُونَ

Khmer Translation - Rowwad Translation Centerឱបណ្តាអ្នកដែលមានជំនឿ! ចូរកុំឱ្យក្រុមមួយមើលងាយក្រុមមួយទៀតឱ្យសោះ។ ជួនកាល ក្រុមដែលត្រូវគេមើលងាយនោះល្អជាងក្រុមដែលមើលងាយគេទៅទៀត។ ហើយចូរកុំឱ្យស្ត្រីមើលងាយស្ត្រីដូចគ្នា។ ជួនកាល ស្ត្រីដែលត្រូវគេមើលងាយនោះល្អជាងស្ត្រីដែលមើលងាយគេទៅទៀត។ ហើយចូរពួកអ្នកកុំបង្អាប់គ្នា និងកុំដាក់ងារឱ្យគ្នាឱ្យសោះ។ ការប្រព្រឹត្តល្មើសក្រោយពីមានជំនឿរួចហើយនោះ គឺជាលក្ខណៈដ៏អាក្រក់បំផុត។ ហើយជនណាដែលមិនបានសារភាពកំហុសទេនោះ ពួកទាំងនោះហើយ គឺជាពួកដែលបំពាន។
Khmer Translation - Islamic Community Development Associationឱបណ្ដាអ្នកដែលមានជំនឿ. ចូរកុំឱ្យក្រុមមួយមើលងាយ ក្រុមមួយទៀតឱ្យសោះ ជួនកាលពួកគេ(ក្រុមដែលត្រូវគេមើល ងាយនោះ)ល្អជាងពួកគេ(ក្រុមមើលងាយគេ)។ ហើយកុំឱ្យស្ដ្រី មើលងាយស្ដ្រីដូចគ្នា ជួនកាលពួកនាង(ស្ដ្រីដែលត្រូវគេមើលងាយ នោះ)ល្អជាងពួកនាង(ស្ដ្រីដែលមើលងាយគេ)។ ហើយចូរពួកអ្នក កុំប្រមាថគ្នា និងកុំដាក់ងារគ្នាឱ្យសោះ។ ការដាក់ងារមិនល្អក្រោយ ពីមានជំនឿហើយនោះ គឺអាក្រក់បំផុត។ ហើយអ្នកណាដែលមិន បានសារភាពទោសកំហុស ពួកទាំងនោះគឺជាពួកដែលបំពាន។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70