caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Ahqaf វាក្យខណ្ឌ 35

ម៉ាកកah · revelation order 66 · 46:35

فَٱصْبِرْ كَمَا صَبَرَ أُو۟لُوا۟ ٱلْعَزْمِ مِنَ ٱلرُّسُلِ وَلَا تَسْتَعْجِل لَّهُمْ كَأَنَّهُمْ يَوْمَ يَرَوْنَ مَا يُوعَدُونَ لَمْ يَلْبَثُوٓا۟ إِلَّا سَاعَةً مِّن نَّهَارٍۭ بَلَٰغٌ فَهَلْ يُهْلَكُ إِلَّا ٱلْقَوْمُ ٱلْفَٰسِقُونَ

Khmer Translation - Rowwad Translation Centerដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អត់ធ្មត់ ដូចដែលបណ្តាអ្នកដែលមានឆន្ទៈមោះមុតក្នុងចំណោមអ្នកនាំសារទាំងឡាយបានអត់ធ្មត់ចុះ ហើយចូរអ្នកកុំសុំឱ្យទណ្ឌកម្មឆាប់មកដល់ពួកគេឱ្យសោះ។ នៅថ្ងៃដែលពួកគេ(ពួកបដិសេធ)បានឃើញអ្វី(ទណ្ឌកម្ម)ដែលគេបានសន្យាចំពោះពួកគេ (ពួកគេមានអារម្មណ៍ថា) ហាក់បីដូចជាពួកគេមិនបានរស់នៅ(លើលោកិយ)នេះឡើយ លើកលែងតែមួយរយៈពេល(ដ៏ខ្លី)នៃពេលថ្ងៃប៉ុណ្ណោះ។ (នេះជា)សេចក្តីប្រកាស(សម្រាប់ពួកគេ)។ ដូចនេះ គេមិនបំផ្លាញឡើយ លើកលែងតែក្រុមដែលប្រព្រឹត្តល្មើសប៉ុណ្ណោះ។
Khmer Translation - Islamic Community Development Associationដូចេ្នះចូរអ្នក(មូហាំម៉ាត់)អត់ធ្មត់ដូចបណ្ដាអ្នកដែលមាន ឆន្ទៈមោះមុតក្នុងចំណោមអ្នកនាំសារទាំងឡាយបានអត់ធ្មត់ចុះ។ ហើយអ្នកកុំសុំឱ្យ(ទារុណកម្ម)ប្រញាប់ធ្លាក់មកលើពួកគេឱ្យសោះ។ នៅថ្ងៃដែលពួកគេឃើញនូវអ្វីដែលត្រូវគេសន្យាចំពោះពួកគេ ហាក់ បីដូចជាពួកគេមិនបានរស់នៅ(ក្នុងលោកិយនេះ)ឡើយ លើកលែង តែមួយរយៈពេលខ្លីនៃពេលថ្ងៃប៉ុណ្ណោះ។ នេះគឺជាមេរៀនមួយ ដ៏គ្រប់គ្រាន់(សម្រាប់ពួកគេ)។ ដូចេ្នះ គេមិនបំផ្លាញក្រុមណាក្រៅ ពីក្រុមដែលល្មើសនឹងបទបញ្ជារបស់អល់ឡោះឡើយ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70