وَيَوْمَ يُعْرَضُ ٱلَّذِينَ كَفَرُوا۟ عَلَى ٱلنَّارِ أَلَيْسَ هَٰذَا بِٱلْحَقِّ قَالُوا۟ بَلَىٰ وَرَبِّنَا قَالَ فَذُوقُوا۟ ٱلْعَذَابَ بِمَا كُنتُمْ تَكْفُرُونَ
Khmer Translation - Rowwad Translation Centerហើយនៅថ្ងៃដែលពួកគ្មានជំនឿត្រូវបានគេបង្ហាញទៅកាន់ឋាននរក (ហើយមានគេនិយាយថា៖) តើនេះមិនមែនជាការពិតទេឬ? ពួកគេឆ្លើយថា៖ ពិតមែនហើយ សូមស្បថនឹងព្រះជាម្ចាស់របស់ពួកយើង! គេបានបន្តថា៖ ដូច្នេះ ចូរពួកអ្នកភ្លក់ទណ្ឌកម្មចុះ ដោយសារតែអ្វីដែលពួកអ្នកធ្លាប់បានប្រឆាំង។
Khmer Translation - Islamic Community Development Associationហើយនៅថ្ងៃដែលគេនាំពួកដែលប្រឆាំងទៅកាន់នរក (ដោយនិយាយថា) តើនេះមិនមែនជាការពិតទេឬ? ពួកគេបាន តបវិញថាៈ ពិតមែនហើយ សូមស្បថនឹងម្ចាស់របស់ពួកយើង។ ទ្រង់មានបន្ទូលថាៈ ដូចេ្នះ ចូរពួកអ្នកភ្លក្សនូវទារុណកម្មនេះដោយ សារតែពួកអ្នកធ្លាប់បានប្រឆាំងចុះ។