فَلِذَٰلِكَ فَٱدْعُ وَٱسْتَقِمْ كَمَآ أُمِرْتَ وَلَا تَتَّبِعْ أَهْوَآءَهُمْ وَقُلْ ءَامَنتُ بِمَآ أَنزَلَ ٱللَّهُ مِن كِتَٰبٍ وَأُمِرْتُ لِأَعْدِلَ بَيْنَكُمُ ٱللَّهُ رَبُّنَا وَرَبُّكُمْ لَنَآ أَعْمَٰلُنَا وَلَكُمْ أَعْمَٰلُكُمْ لَا حُجَّةَ بَيْنَنَا وَبَيْنَكُمُ ٱللَّهُ يَجْمَعُ بَيْنَنَا وَإِلَيْهِ ٱلْمَصِيرُ
Khmer Translation - Rowwad Translation Centerដូច្នេះ ចំពោះសាសនាដ៏ត្រឹមត្រូវនេះ ចូរអ្នកអំពាវនាវ(មនុស្ស) ហើយចូរអ្នកប្រកាន់ឱ្យបានខ្ជាប់ខ្ជួនដូចអ្វីដែលគេបានបង្គាប់ប្រើចំពោះអ្នក និងមិនត្រូវដើរតាមទំនើងចិត្តរបស់ពួកគេឡើយ។ ហើយចូរអ្នកពោលថា៖ ខ្ញុំមានជំនឿចំពោះគម្ពីរដែលអល់ឡោះបានបញ្ចុះមក។ ហើយគេបានបង្គាប់ប្រើខ្ញុំឱ្យកាត់សេចក្តីរវាងពួកអ្នកដោយយុត្តិធម៌។ អល់ឡោះ គឺជាព្រះជាម្ចាស់របស់ពួកយើង និងជាព្រះជាម្ចាស់របស់ពួកអ្នក។ ទង្វើរបស់ពួកយើង គឺសម្រាប់ពួកយើង ហើយទង្វើរបស់ពួកអ្នក គឺសម្រាប់ពួកអ្នក។ គ្មានការប្រកែកគ្នានោះទេរវាងពួកយើងនិងពួកអ្នក។ អល់ឡោះទ្រង់នឹងប្រមូលផ្តុំរវាងពួកយើងទាំងអស់គ្នា។ ហើយកន្លែងវិលត្រឡប់(នៅថ្ងៃបរលោក) គឺឆ្ពោះទៅកាន់ទ្រង់(តែមួយគត់)។
Khmer Translation - Islamic Community Development Associationដូចេ្នះ ចំពោះសាសនាអ៊ីស្លាមនេះ អ្នក(មូហាំម៉ាត់)ត្រូវ អំពាវនាវ(មនុស្សលោកឱ្យមានជំនឿ) និងត្រូវកាន់ឱ្យបានខ្ជាប់ខ្ជួន តាមអ្វីដែលគេបានដាក់បញ្ជាមកលើអ្នក ហើយចូរអ្នកកុំធ្វើតាម ចំណង់ចិត្ដរបស់ពួកគេឱ្យសោះ។ ហើយចូរអ្នកពោលថាៈ ខ្ញុំមាន ជំនឿនឹងអ្វីដែលអល់ឡោះបានបញ្ចុះអំពីគម្ពីរទាំងនោះ ហើយខ្ញុំ ត្រូវបានគេបញ្ជាឱ្យប្រកាន់នូវភាពយុត្ដិធម៌រវាងពួកអ្នក(ក្នុងការ កាត់សេចក្ដី)។ អល់ឡោះគឺជាម្ចាស់របស់ពួកយើង និងជាម្ចាស់ របស់ពួកអ្នក។ ទង្វើរបស់យើងគឺសម្រាប់ពួកយើង ហើយទង្វើ របស់ពួកអ្នកគឺសម្រាប់ពួកអ្នក។ គ្មានជម្លោះរវាងពួកយើង និង ពួកអ្នកឡើយ។ អល់ឡោះនឹងប្រមូលផ្ដុំរវាងពួកយើងទាំងអស់គ្នា (នៅថ្ងៃបរលោក)។ ហើយទៅចំពោះទ្រង់តែមួយគត់ដែលជា កន្លែងវិលត្រឡប់។