وَمَا تَفَرَّقُوٓا۟ إِلَّا مِنۢ بَعْدِ مَا جَآءَهُمُ ٱلْعِلْمُ بَغْيًۢا بَيْنَهُمْ وَلَوْلَا كَلِمَةٌ سَبَقَتْ مِن رَّبِّكَ إِلَىٰٓ أَجَلٍ مُّسَمًّى لَّقُضِىَ بَيْنَهُمْ وَإِنَّ ٱلَّذِينَ أُورِثُوا۟ ٱلْكِتَٰبَ مِنۢ بَعْدِهِمْ لَفِى شَكٍّ مِّنْهُ مُرِيبٍ
Khmer Translation - Rowwad Translation Centerហើយពួកគេ(ពួកមុស្ហរីគីន)មិនបានបែកបាក់គ្នាឡើយ លើកលែងតែក្រោយពីចំណេះដឹងបានមកដល់ពួកគេដោយសារតែការបំពានរវាងពួកគេប៉ុណ្ណោះ។ ហើយប្រសិនបើគ្មានការកំណត់ជាមុនពីព្រះជាម្ចាស់របស់អ្នករហូតដល់ពេលកំណត់ទេនោះ ប្រាកដជាគេនឹងកាត់ក្តីរវាងពួកគេ(ភ្លាមៗ)ជាមិនខាន។ ហើយពិតប្រាកដណាស់ ពួកដែលទទួលមរតកគម្ពីរ(តាវរ៉ត និងអ៊ិញជីល)ក្រោយពីពួកគេ គឺស្ថិតក្នុងភាពមន្ទិលសង្ស័យយ៉ាងច្បាស់ចំពោះវា(គម្ពីរគួរអាន)។
Khmer Translation - Islamic Community Development Associationហើយពួកគេ(ពួកមូស្ហរីគីន)បានបែកបាក់គ្នាដោយសារ តែការច្រណែនឈ្នានីសរវាងពួកគេក្រោយពេលដែលចំណេះដឹង បានមកដល់ពួកគេហើយនោះ។ ហើយប្រសិនបើគ្មានការកំណត់ ពន្យារ(ដាក់ទារុណកម្ម)ពីម្ចាស់របស់អ្នករហូតដល់ពេលកំណត់ទេ នោះ គេពិតជានឹងកាត់សេចក្ដីរវាងពួកគេ(ដាក់ទារុណកម្មក្នុង លោកិយ)ជាមិនខាន។ ហើយពិតប្រាកដណាស់ ពួកដែលត្រូវបាន ទទួលមរតកនូវគម្ពីរ(តាវរ៉ត និងអ៊ីញជីល)បន្ទាប់ពីពួកគេ(យ៉ាហ៊ូទី ណាសរ៉នី)នោះ គឺស្ថិតនៅក្នុងភាពមន្ទិលសង្ស័យយ៉ាងខ្លាំង អំពីវា(សាសនាអ៊ីស្លាម)។