وَمَا كَانَ لِمُؤْمِنٍ أَن يَقْتُلَ مُؤْمِنًا إِلَّا خَطَـًٔا وَمَن قَتَلَ مُؤْمِنًا خَطَـًٔا فَتَحْرِيرُ رَقَبَةٍ مُّؤْمِنَةٍ وَدِيَةٌ مُّسَلَّمَةٌ إِلَىٰٓ أَهْلِهِۦٓ إِلَّآ أَن يَصَّدَّقُوا۟ فَإِن كَانَ مِن قَوْمٍ عَدُوٍّ لَّكُمْ وَهُوَ مُؤْمِنٌ فَتَحْرِيرُ رَقَبَةٍ مُّؤْمِنَةٍ وَإِن كَانَ مِن قَوْمٍۭ بَيْنَكُمْ وَبَيْنَهُم مِّيثَٰقٌ فَدِيَةٌ مُّسَلَّمَةٌ إِلَىٰٓ أَهْلِهِۦ وَتَحْرِيرُ رَقَبَةٍ مُّؤْمِنَةٍ فَمَن لَّمْ يَجِدْ فَصِيَامُ شَهْرَيْنِ مُتَتَابِعَيْنِ تَوْبَةً مِّنَ ٱللَّهِ وَكَانَ ٱللَّهُ عَلِيمًا حَكِيمًا
Khmer Translation - Rowwad Translation Centerអ្នកមានជំនឿមិនត្រូវសម្លាប់អ្នកមានជំនឿដូចគ្នាឡើយ លើកលែងតែដោយអចេតនាប៉ុណ្ណោះ។ ហើយជនណាសម្លាប់អ្នកមានជំនឿដោយអចេតនា គេត្រូវដោះលែងទាសីដែលមានជំនឿម្នាក់ឱ្យមានសេរីភាព និងត្រូវបង់ពិន័យឱ្យទៅគ្រួសារជនរងគ្រោះ លើកលែងតែពួកគេ(គ្រួសារជនរងគ្រោះ)មានការអធ្យាស្រ័យ។ ហើយប្រសិនបើជនរងគ្រោះស្ថិតក្នុងក្រុមសត្រូវរបស់ពួកអ្នក តែរូបគេជាអ្នកមានជំនឿ ចាំបាច់ទៅលើឃាតករត្រូវដោះលែងទាសីដែលមានជំនឿម្នាក់ឱ្យមានសេរីភាព។ ហើយប្រសិនបើជនរងគ្រោះ ស្ថិតក្នុងក្រុមមួយដែលរវាងពួកអ្នកនិងពួកគេមានកិច្ចព្រមព្រៀងសន្តិភាពនឹងគ្នា(តែមិនមែនជាអ្នកមានជំនឿ) គឺត្រូវបង់ពិន័យទៅឱ្យគ្រួសារជនរងគ្រោះ និងត្រូវដោះលែងទាសីដែលមានជំនឿម្នាក់ឱ្យមានសេរីភាព។ តែប្រសិនបើគេគ្មានលទ្ធភាព គឺគេត្រូវបួសពីរខែជាប់គ្នា ជាការទទួលសារភាពកំហុសពីអល់ឡោះ។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិតបំផុត។
Khmer Translation - Islamic Community Development Associationចំពោះអ្នកមានជំនឿមិនមានសិទ្ធិធ្វើឃាតអ្នកមានជំនឿ ដូចគ្នាទេ លើកលែងតែក្នុងករណីអចេតនា។ ហើយអ្នកណាបាន ជ្រុលជ្រួសធ្វើឃាតអ្នកមានជំនឿដោយអចេតនា គឺគេត្រូវដោះ លែងទាសីដែលមានជំនឿម្នាក់ឱ្យមានសេរីភាព និងត្រូវបង់ពិន័យ (ជាទ្រព្យសម្បត្ដិដែលត្រូវបានកំណត់)ទៅឱ្យក្រុមគ្រួសារជនរង គ្រោះ លើកលែងតែពួកគេ(ក្រុមគ្រួសារជនរងគ្រោះ)មានការ អធ្យាស្រ័យ។ ហើយប្រសិនបើជនរងគ្រោះស្ថិតនៅក្នុងក្រុមសត្រូវ របស់ពួកអ្នក តែរូបគេជាអ្នកមានជំនឿ គឺគេ(ឃាតករ)ត្រូវដោះ លែងទាសីដែលមានជំនឿម្នាក់ឱ្យមានសេរីភាព។ តែបើជនរង គ្រោះស្ថិតនៅក្នុងក្រុមដែលបានចុះកិច្ចព្រមព្រៀងរវាងពួកអ្នកនិង ពួកគេ គឺគេ(ឃាតករ)ត្រូវបង់ពិន័យ(ទ្រព្យសម្បត្ដិ)ទៅឱ្យក្រុម គ្រួសារជនរងគ្រោះ(តាមការកំណត់) និងដោះលែងទាសីដែលមាន ជំនឿម្នាក់ឱ្យមានសេរីភាព។ ប៉ុន្ដែអ្នកណា(ឃាតករ)គ្មានលទ្ធភាព ទេនោះ គេត្រូវបួសរយៈពេលពីរខែជាប់គ្នា(ការធ្វើដូចេ្នះ)ដើម្បីឱ្យ អល់ឡោះទទួលនូវការសារភាពកំហុស(របស់គេ)។ ហើយ អល់ឡោះមហាដឹង មហាគតិបណ្ឌិត។