وَلَا تُؤْتُوا۟ ٱلسُّفَهَآءَ أَمْوَٰلَكُمُ ٱلَّتِى جَعَلَ ٱللَّهُ لَكُمْ قِيَٰمًا وَٱرْزُقُوهُمْ فِيهَا وَٱكْسُوهُمْ وَقُولُوا۟ لَهُمْ قَوْلًا مَّعْرُوفًا
Khmer Translation - Rowwad Translation Centerហើយចូរពួកអ្នក(ឱអាណាព្យាបាលទាំងឡាយ)កុំផ្តល់នូវទ្រព្យសម្បត្តិដែលអល់ឡោះបានឱ្យពួកអ្នកគ្រប់គ្រងវាឱ្យទៅអ្នកដែលមានបញ្ញាខ្សោយ(មិនទាន់ចេះចាត់ចែងទ្រព្យសម្បត្តិ)ឱ្យសោះ។ ហើយចូរពួកអ្នកផ្ដល់ការហូបចុក និងការស្លៀកពាក់ដល់ពួកគេអំពីទ្រព្យសម្បត្ដិទាំងនោះចុះ ហើយចូរនិយាយទៅកាន់ពួកគេនូវពាក្យសម្ដីដែលល្អប្រពៃ។
Khmer Translation - Islamic Community Development Associationហើយចូរពួកអ្នកកុំផ្ដល់ឱ្យពួកដែលខ្ជះខ្ជាយនូវទ្រព្យសម្បត្ដិ របស់ពួកអ្នកដែលអល់ឡោះបានឱ្យពួកអ្នកគ្រប់គ្រងវា។ ហើយចូរ ពួកអ្នកផ្ដល់ការហូបចុក និងការស្លៀកពាក់ដល់ពួកគេអំពីទ្រព្យ សម្បត្ដិទាំងនោះ ហើយចូរពួកអ្នកនិយាយទៅកាន់ពួកគេនូវពាក្យ សំដីដែលល្អប្រពៃ។