إِنَّ ٱللَّهَ لَا يَغْفِرُ أَن يُشْرَكَ بِهِۦ وَيَغْفِرُ مَا دُونَ ذَٰلِكَ لِمَن يَشَآءُ وَمَن يُشْرِكْ بِٱللَّهِ فَقَدِ ٱفْتَرَىٰٓ إِثْمًا عَظِيمًا
Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនអភ័យទោសឱ្យអ្នកដែលធ្វើស្ហ៊ីរិកចំពោះទ្រង់ឡើយ តែទ្រង់នឹងអភ័យទោសឱ្យចំពោះបាបកម្មផ្សេងពីនេះ ចំពោះជនណាដែលទ្រង់មានចេតនា។ ហើយជនណាដែលធ្វើស្ហ៊ីរិកនឹងអល់ឡោះជាម្ចាស់នោះ ពិតប្រាកដណាស់ រូបគេពិតជាបានប្រព្រឹត្តបាបកម្មមួយដ៏ធ្ងន់ធ្ងរបំផុត។
Khmer Translation - Islamic Community Development Associationពិតប្រាកដណាស់ អល់ឡោះមិនអភ័យទោសឱ្យអ្នកដែល ធ្វើសី្ហុរិកចំពោះទ្រង់នោះឡើយ តែទ្រង់នឹងអភ័យទោសឱ្យចំពោះ បាបកម្មផេ្សងពីនោះចំពោះអ្នកណាដែលទ្រង់មានចេតនា។ ហើយ អ្នកណាធ្វើស្ហ៊ីរិកចំពោះអល់ឡោះ គឺគេពិតជាបានប្រព្រឹត្តបាបកម្ម មួយដ៏ធ្ងន់ធ្ងរ។