ٱلَّذِينَ يَتَرَبَّصُونَ بِكُمْ فَإِن كَانَ لَكُمْ فَتْحٌ مِّنَ ٱللَّهِ قَالُوٓا۟ أَلَمْ نَكُن مَّعَكُمْ وَإِن كَانَ لِلْكَٰفِرِينَ نَصِيبٌ قَالُوٓا۟ أَلَمْ نَسْتَحْوِذْ عَلَيْكُمْ وَنَمْنَعْكُم مِّنَ ٱلْمُؤْمِنِينَ فَٱللَّهُ يَحْكُمُ بَيْنَكُمْ يَوْمَ ٱلْقِيَٰمَةِ وَلَن يَجْعَلَ ٱللَّهُ لِلْكَٰفِرِينَ عَلَى ٱلْمُؤْمِنِينَ سَبِيلًا
Khmer Translation - Rowwad Translation Centerគឺពួក(ពុតត្បុត)ដែលកំពុងរង់ចាំមើលនូវអ្វីដែលនឹងកើតឡើងចំពោះពួកអ្នក។ ប្រសិនបើពួកអ្នកទទួលបានជ័យជម្នះពីអល់ឡោះ ពួកគេនិយាយថា៖ “តើពួកយើងមិនបានស្ថិតក្នុងចំណោមពួកអ្នកទេឬ?” តែនៅពេលដែលពួកគ្មានជំនឿទទួលបានជ័យជម្នះវិញ ពួកគេនិយាយថា៖ “តើពួកយើងមិនបានជួយរៀបចំកិច្ចការរបស់ពួកអ្នក និងការពារពួកអ្នកពីបណ្តាអ្នកដែលមានជំនឿទេឬ?” ពិតណាស់ អល់ឡោះជាម្ចាស់នឹងកាត់សេចក្ដីរវាងពួកអ្នកនៅថ្ងៃបរលោក។ ហើយទ្រង់នឹងមិនឱ្យពួកដែលគ្មានជំនឿមានភស្តុតាងណាមួយមកដាក់បន្ទុកលើអ្នកមានជំនឿជាដាច់ខាត។
Khmer Translation - Islamic Community Development Associationគឺពួកដែលកំពុងរង់ចាំពួកអ្នក(អ្នកមានជំនឿ) ប្រសិន បើពួកអ្នកទទួលបានជោគជ័យអំពីអល់ឡោះ ពួកគេនិយាយថាៈ តើ ពួកយើងមិនបានរួមចំណែក(ធ្វើសង្គ្រាម)ជាមួយពួកអ្នកទេឬ? តែ នៅពេលដែលពួកគ្មានជំនឿទទួលបានជ័យជំនះវិញនោះ ពួកគេ និយាយថាៈ តើពួកយើងមិនបានជួយពួកអ្នកនិងការពារពួកអ្នកអំពី ពួកមានជំនឿទេឬ? អល់ឡោះនឹងកាត់សេចក្ដីរវាងពួកអ្នកនៅថ្ងៃ បរលោក។ ហើយអល់ឡោះមិនផ្ដល់ឱ្យពួកគ្មានជំនឿនូវមាគ៌ាជោគជ័យលើបណ្ដាអ្នកមានជំនឿឡើយ។