وَقَدْ نَزَّلَ عَلَيْكُمْ فِى ٱلْكِتَٰبِ أَنْ إِذَا سَمِعْتُمْ ءَايَٰتِ ٱللَّهِ يُكْفَرُ بِهَا وَيُسْتَهْزَأُ بِهَا فَلَا تَقْعُدُوا۟ مَعَهُمْ حَتَّىٰ يَخُوضُوا۟ فِى حَدِيثٍ غَيْرِهِۦٓ إِنَّكُمْ إِذًا مِّثْلُهُمْ إِنَّ ٱللَّهَ جَامِعُ ٱلْمُنَٰفِقِينَ وَٱلْكَٰفِرِينَ فِى جَهَنَّمَ جَمِيعًا
Khmer Translation - Rowwad Translation Centerហើយពិតប្រាកដណាស់ ទ្រង់បានបញ្ចុះទៅលើពួកអ្នក(ឱបណ្ដាអ្នកមានជំនឿ)នៅក្នុងគម្ពីរ(គួរអាន)ថា៖ ពិតប្រាកដណាស់ នៅពេលដែលពួកអ្នកស្តាប់ឮបណ្តាវាក្យខណ្ឌរបស់អល់ឡោះត្រូវបានគេបដិសេធនិងសើចចំអកចំពោះវានោះ ចូរពួកអ្នកកុំអង្គុយជាមួយពួកគេ លុះត្រាតែពួកគេលើកទៅនិយាយរឿងផ្សេងក្រៅពីរឿងនោះ។ ពិតប្រាកដណាស់ ប្រសិនបើពួកអ្នកបន្តការអង្គុយជាមួយពួកគេ ពួកអ្នកក៏ដូចពួកគេដែរ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់នឹងប្រមូលផ្ដុំពួកពុតត្បុត និងពួកគ្មានជំនឿដាក់ក្នុងឋាននរកជើហាន់ណាំទាំងអស់គ្នា។
Khmer Translation - Islamic Community Development Associationហើយពិតប្រាកដណាស់ អល់ឡោះបានបញ្ចុះទៅលើពួក អ្នកនៅក្នុងគម្ពីរ(គួរអាន)នេះថាៈ ពិតប្រាកដណាស់ នៅពេលដែល ពួកអ្នកបានឮអាយ៉ាត់ៗរបស់អល់ឡោះដែលត្រូវគេ(ពួកគ្មានជំនឿ) បដិសេធ និងសើចចំអកចំពោះវានោះ ចូរពួកអ្នកកុំអង្គុយជាមួយ ពួកទាំងនោះឱ្យសោះ ទាល់តែពួកគេលើកទៅនិយាយពីរឿងផេ្សង ពីនេះ។ (បើមិនដូច្នោះទេ) ពិតប្រាកដណាស់ ពួកអ្នកក៏ដូចពួកគេ ដែរ។ ពិតប្រាកដណាស់ អល់ឡោះនឹងប្រមូលផ្ដុំពួកពុតត្បុត និងពួក ប្រឆាំងទាំងអស់ដាក់ក្នុងនរកជើហាន់ណាំ។