وَلَا تَهِنُوا۟ فِى ٱبْتِغَآءِ ٱلْقَوْمِ إِن تَكُونُوا۟ تَأْلَمُونَ فَإِنَّهُمْ يَأْلَمُونَ كَمَا تَأْلَمُونَ وَتَرْجُونَ مِنَ ٱللَّهِ مَا لَا يَرْجُونَ وَكَانَ ٱللَّهُ عَلِيمًا حَكِيمًا
Khmer Translation - Rowwad Translation Centerហើយចូរពួកអ្នក(អ្នកមានជំនឿ)កុំទន់ខ្សោយក្នុងការប្រឈមមុខជាមួយនឹងក្រុម(ដែលប្រឆាំង)ឱ្យសោះ។ ប្រសិនបើពួកអ្នកទទួលរងការឈឺចាប់ ពិតប្រាកដណាស់ ពួកគេក៏ទទួលការឈឺចាប់ដូចដែលពួកអ្នកឈឺចាប់ដែរ។ តែពួកអ្នកមានសង្ឃឹមចំពោះអល់ឡោះនូវអ្វីដែលពួកគេមិនមានសង្ឃឹមឡើយ។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិត។
Khmer Translation - Islamic Community Development Associationចូរពួកអ្នកកុំបាត់បង់ស្មារតីក្នុងការប្រឈមមុខជាមួយ សត្រូវ។ ប្រសិនបើពួកអ្នកទទួលការឈឺចាប់(ដោយមុខរបួស) ពិត ប្រាកដណាស់ ពួកគេក៏ឈឺចាប់ដូចអ្វីដែលពួកអ្នកឈឺចាប់ដែរ។ ប៉ុន្ដែ ពួកអ្នកនៅមានសង្ឃឹម(ផលបុណ្យ និងការគាំទ្រ)ពីអល់ឡោះនូវ អ្វីដែលពួកគេមិនមានសង្ឃឹមឡើយ។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិត។