ضَرَبَ ٱللَّهُ مَثَلًا رَّجُلًا فِيهِ شُرَكَآءُ مُتَشَٰكِسُونَ وَرَجُلًا سَلَمًا لِّرَجُلٍ هَلْ يَسْتَوِيَانِ مَثَلًا ٱلْحَمْدُ لِلَّهِ بَلْ أَكْثَرُهُمْ لَا يَعْلَمُونَ
Khmer Translation - Rowwad Translation Centerអល់ឡោះទ្រង់បានលើកជាឧទាហរណ៍នូវបុរសម្នាក់(ជាខ្ញុំបម្រើគេ)ដែលមានចៅហ្វាយច្រើននាក់(គ្រប់គ្រង)ដែលតែងឈ្លោះប្រកែកគ្នា(ក្នុងរឿងខ្ញុំបម្រើនោះ) ហើយនិងបុរសម្នាក់ទៀត(ខ្ញុំបម្រើម្នាក់ទៀត)ដែលមានចៅហ្វាយ(គ្រប់គ្រង)តែម្នាក់។ តើស្មើគ្នាឬទេរវាងឧទាហរណ៍ទាំងពីរនេះ? ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់។ ផ្ទុយទៅវិញ ភាគច្រើននៃពួកគេ គឺមិនដឹងឡើយ។
Khmer Translation - Islamic Community Development Associationអល់ឡោះបានលើកឧទាហរណ៍បុរសម្នាក់មានចៅហ្វាយ ជាច្រើននាក់ដែលទាស់ទែងគ្នាចំពោះរឿងរបស់គេ និងបុរសម្នាក់ ទៀតមានចិត្ដស្មោះត្រង់ចំពោះចៅហ្វាយតែម្នាក់។ តើការប្រៀប ធៀបទាំងពីរនោះស្មើរគ្នាដែរឬទេ? រាល់ការសរសើរគឺចំពោះ អល់ឡោះ។ ផ្ទុយទៅវិញ ពួកគេភាគច្រើនមិនដឹងឡើយ។