أَوَلَمْ يَسِيرُوا۟ فِى ٱلْأَرْضِ فَيَنظُرُوا۟ كَيْفَ كَانَ عَٰقِبَةُ ٱلَّذِينَ مِن قَبْلِهِمْ وَكَانُوٓا۟ أَشَدَّ مِنْهُمْ قُوَّةً وَمَا كَانَ ٱللَّهُ لِيُعْجِزَهُۥ مِن شَىْءٍ فِى ٱلسَّمَٰوَٰتِ وَلَا فِى ٱلْأَرْضِ إِنَّهُۥ كَانَ عَلِيمًا قَدِيرًا
Khmer Translation - Rowwad Translation Centerតើពួកគេ(ពួកមុស្ហរីគីន)មិនបានធ្វើដំណើរលើផែនដី ហើយពិចារណាមើលទេឬ ថាតើលទ្ធផលចុងក្រោយនៃប្រជាជាតិជំនាន់មុនពួកគេទៅជាយ៉ាងណា ខណៈដែលពួកទាំងនោះខ្លាំងក្លាជាងពួកគេទៅទៀត? ហើយគ្មានអ្វីមួយដែលនៅលើមេឃជាច្រើនជាន់និងផែនដីអាចធ្វើឲ្យទ្រង់អសមត្ថភាពនោះឡើយ។ ពិតប្រាកដណាស់ ទ្រង់មហាដឹង មហាមានអានុភាពបំផុត។
Khmer Translation - Islamic Community Development Associationតើពួកគេ(ពួកមូស្ហរីគីនម៉ាក្កះ)មិនបានធ្វើដំណើរនៅលើ ផែនដី និងពិនិត្យមើលទេឬថា តើលទ្ធផលចុងក្រោយរបស់ពួក (ក្រុមអាដនិងសាមូដ)ដែលពីមុនពួកគេនោះយ៉ាងដូចមេ្ដចដែរ? ពួកគេ(ក្រុមអាដនិងសាមូដ)គឺជាអ្នកដែលខ្លាំងជាងពួកគេ(ពួក មូស្ហរីគីនម៉ាក្កះ)ទៅទៀត។ ហើយអល់ឡោះគ្មានអ្វីមួយនៅលើ មេឃជាច្រើនជាន់ និងនៅលើផែនដីធ្វើឱ្យទ្រង់ទន់ខ្សោយបាន ឡើយ។ ពិតប្រាកដណាស់ ទ្រង់មហាដឹង មហាមានអានុភាព។