وَلَوْ يُؤَاخِذُ ٱللَّهُ ٱلنَّاسَ بِمَا كَسَبُوا۟ مَا تَرَكَ عَلَىٰ ظَهْرِهَا مِن دَآبَّةٍ وَلَٰكِن يُؤَخِّرُهُمْ إِلَىٰٓ أَجَلٍ مُّسَمًّى فَإِذَا جَآءَ أَجَلُهُمْ فَإِنَّ ٱللَّهَ كَانَ بِعِبَادِهِۦ بَصِيرًۢا
Khmer Translation - Rowwad Translation Centerហើយប្រសិនបើអល់ឡោះយកទោសពៃរ៍មនុស្សលោកចំពោះអ្វីដែលពួកគេបានសាងនោះ ច្បាស់ជាទ្រង់មិនបន្សល់ទុកសត្វលោកណាមួយនៅលើផែនដីនោះឡើយ។ ក៏ប៉ុន្តែទ្រង់ពន្យារឱ្យពួកគេរហូតដល់ពេលកំណត់។ ហើយនៅពេលដែលកាលកំណត់របស់ពួកគេបានមកដល់ហើយនោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មហាឃើញបំផុតចំពោះខ្ញុំបម្រើរបស់ទ្រង់។
Khmer Translation - Islamic Community Development Associationហើយប្រសិនបើអល់ឡោះដាក់ទណ្ឌកម្មមនុស្សលោកនូវ អ្វីដែលពួកគេបានប្រព្រឹត្ដនោះ ទ្រង់នឹងមិនបានបន្សល់ទុកសត្វ លោកនៅលើផែនដីនេះឡើយ។ ប៉ុន្ដែទ្រង់ពន្យារពេលឱ្យពួកគេ រហូតដល់ពេលកំណត់។ ហើយនៅពេលដែលពេលកំណត់របស់ ពួកគេបានមកដល់ ពេលនោះពិតប្រាកដណាស់ អល់ឡោះមហា ឃើញចំពោះ(ទង្វើ)ខ្ញុំរបស់ទ្រង់។