caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Faatir វាក្យខណ្ឌ 43

ម៉ាកកah · revelation order 43 · 35:43

ٱسْتِكْبَارًا فِى ٱلْأَرْضِ وَمَكْرَ ٱلسَّيِّئِ وَلَا يَحِيقُ ٱلْمَكْرُ ٱلسَّيِّئُ إِلَّا بِأَهْلِهِۦ فَهَلْ يَنظُرُونَ إِلَّا سُنَّتَ ٱلْأَوَّلِينَ فَلَن تَجِدَ لِسُنَّتِ ٱللَّهِ تَبْدِيلًا وَلَن تَجِدَ لِسُنَّتِ ٱللَّهِ تَحْوِيلًا

Khmer Translation - Rowwad Translation Center(ពួកគេស្បថបែបនោះ)ដោយភាពក្រអឺតក្រទមនៅលើផែនដី និងគម្រោងការអាក្រក់ប៉ុណ្ណោះ។ ហើយគម្រោងដ៏អាក្រក់(របស់ពួកគេ) គឺមិនធ្លាក់លើអ្នកណាក្រៅតែពីពួកដែលរៀបគម្រោងការនោះឡើយ។ ដូច្នេះ តើពួកទាំងនោះមិនរង់ចាំអ្វីក្រៅពីមាគ៌ារបស់ពួកជំនាន់មុននោះឬ? ជាការពិតណាស់ អ្នកនឹងមិនឃើញមាគ៌ារបស់អល់ឡោះមានការផ្លាស់ប្តូរឡើយ ហើយអ្នកក៏មិនឃើញមាគ៌ារបស់អល់ឡោះមានការប្រែប្រួលនោះដែរ។
Khmer Translation - Islamic Community Development Associationដោយសារការអំនួតកេ្អងក្អាងនៅលើផែនដី និងល្បិចកល ដ៏អាក្រក់(របស់ពួកគេ)។ ហើយល្បិចកលដ៏អាក្រក់នោះ វានឹង មិនធ្លាក់ទៅលើអ្នកដទៃឡើយ លើកលែងតែអ្នកដែលប្រព្រឹត្ដវា ប៉ុណ្ណោះ។ ហើយពួកគេមិនរង់ចាំអ្វីក្រៅពីមាគ៌ារបស់អ្នកជំនាន់មុន ឡើយ(ត្រូវទារុណកម្មដូចអ្នកជំនាន់មុនដែរ)។ ហើយអ្នក(មូហាំ-ម៉ាត់)នឹងមិនជួបប្រទះនូវការផ្លាស់ប្ដូរចំពោះមាគ៌ារបស់អល់ឡោះ ជាដាច់ខាត ហើយអ្នកក៏នឹងមិនជួបប្រទះនូវការប្រែប្រួលចំពោះ មាគ៌ារបស់អល់ឡោះដែរ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70