وَأَقْسَمُوا۟ بِٱللَّهِ جَهْدَ أَيْمَٰنِهِمْ لَئِن جَآءَهُمْ نَذِيرٌ لَّيَكُونُنَّ أَهْدَىٰ مِنْ إِحْدَى ٱلْأُمَمِ فَلَمَّا جَآءَهُمْ نَذِيرٌ مَّا زَادَهُمْ إِلَّا نُفُورًا
Khmer Translation - Rowwad Translation Centerហើយពួកគេ(ពួកមុស្ហរីគីន)បានស្បថយ៉ាងម៉ឺងម៉ាត់នឹងអល់ឡោះថា៖ ប្រសិនបើមានអ្នកដាស់តឿនព្រមានបានមកដល់ពួកគេ ប្រាកដជាពួកគេនឹងទទួលបានការចង្អុលបង្ហាញជាងប្រជាជាតិទាំងឡាយជាមិនខាន។ ប៉ុន្តែនៅពេលដែលអ្នកដាស់តឿនព្រមាន(ព្យាការីមូហាំម៉ាត់)បានមកដល់ពួកគេ វាមិនបានបន្ថែមអ្វីដល់ពួកគេ ក្រៅតែពីការឃ្លាតកាន់តែឆ្ងាយ(ពីការពិត)នោះឡើយ។
Khmer Translation - Islamic Community Development Associationហើយពួកគេ(ពួកពុតត្បុត)បានស្បថនឹងអល់ឡោះ ដោយ សម្បថយ៉ាងម៉ឺងម៉ាត់របស់ពួកគេថាៈ ជាការពិតណាស់ ប្រសិនបើ អ្នកដាស់តឿនព្រមានបានមកដល់ពួកគេនោះ ពួកគេពិតជានឹង ក្លាយជាប្រជាជាតិមួយដែលទទួលបានការចង្អុលបង្ហាញជាងគេក្នុង ចំណោមប្រជាជាតិទាំងឡាយជាមិនខាន។ តែនៅពេលដែលអ្នក ដាស់តឿនព្រមានបានមកដល់ពួកគេ គ្មានអ្វីបន្ថែមដល់ពួកគេក្រៅ ពីការគេចវេះឡើយ។