caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Aal-i-Imraan វាក្យខណ្ឌ 7

ម៉ាឌីណah · revelation order 89 · 3:7

هُوَ ٱلَّذِىٓ أَنزَلَ عَلَيْكَ ٱلْكِتَٰبَ مِنْهُ ءَايَٰتٌ مُّحْكَمَٰتٌ هُنَّ أُمُّ ٱلْكِتَٰبِ وَأُخَرُ مُتَشَٰبِهَٰتٌ فَأَمَّا ٱلَّذِينَ فِى قُلُوبِهِمْ زَيْغٌ فَيَتَّبِعُونَ مَا تَشَٰبَهَ مِنْهُ ٱبْتِغَآءَ ٱلْفِتْنَةِ وَٱبْتِغَآءَ تَأْوِيلِهِۦ وَمَا يَعْلَمُ تَأْوِيلَهُۥٓ إِلَّا ٱللَّهُ وَٱلرَّٰسِخُونَ فِى ٱلْعِلْمِ يَقُولُونَ ءَامَنَّا بِهِۦ كُلٌّ مِّنْ عِندِ رَبِّنَا وَمَا يَذَّكَّرُ إِلَّآ أُو۟لُوا۟ ٱلْأَلْبَٰبِ

Khmer Translation - Rowwad Translation Centerទ្រង់គឺជាអ្នកដែលបានបញ្ចុះគម្ពីរគួរអានមកកាន់អ្នក(ព្យាការីមូហាំម៉ាត់) ដែលក្នុងនោះ មានវាក្យខណ្ឌមួយចំនួនមានភាពច្បាស់លាស់ ដែលវាគឺជាមូលដ្ឋានគ្រឹះនៃគម្ពីរ ហើយមានវាក្យខណ្ឌខ្លះទៀត គឺជាវាក្យខណ្ឌមានភាពមិនច្បាស់លាស់(មានអត្ថន័យច្រើន)។ រីឯអ្នកដែលនៅក្នុងចិត្ដរបស់ពួកគេមានភាពលម្អៀង(ចេញពីការពិត)នោះ ពួកគេប្រកាន់យកនូវវាក្យខណ្ឌដែលមានភាពមិនច្បាស់លាស់ទៅវិញក្នុងគោលបំណងបង្កឲ្យមានភាពវឹកវរ(បំផុសនូវភាពមន្ទិលសង្ស័យ) និងដើម្បីឱ្យពួកគេអាចបកស្រាយវាក្យខណ្ឌទាំងនោះទៅតាមទំនើងចិត្តរបស់ពួកគេ។ ហើយគ្មាននរណាដឹងពីអត្ថន័យពិតរបស់វា(វាក្យខណ្ឌដែលមិនច្បាស់លាស់ទាំងនោះ) ក្រៅពីអល់ឡោះឡើយ។ ហើយបណ្ដាអ្នកដែលមានចំណេះដឹងជ្រៅជ្រះ(ក្នុងសាសនា)ពួកគេនិយាយថា៖ ពួកយើងមានជំនឿចំពោះវា(គម្ពីរគួរអាន) ពីព្រោះវាទាំងមូល គឺមកពីព្រះជាម្ចាស់របស់ពួកយើង។ តាមពិត អ្នកដែលទទួលយកការក្រើនរំឭកនោះ គឺមានតែបញ្ញាជនទាំងឡាយប៉ុណ្ណោះ។
Khmer Translation - Islamic Community Development Associationអល់ឡោះគឺជាអ្នកដែលបានបញ្ចុះគម្ពីរ(គួរអាន)ទៅឱ្យអ្នក (មូហាំម៉ាត់)ដែលមានអាយ៉ាត់មួយចំនួនមានភាពច្បាស់លាស់ វា នោះគឺជាមូលដ្ឋានគ្រឹះនៃគម្ពីរ ហើយមានអាយ៉ាត់ខ្លះទៀតដែល មានភាពមិនច្បាស់លាស់។ រីឯអ្នកដែលនៅក្នុងចិត្ដរបស់ពួកគេ មានភាពលំអៀងទៅរកការវងេ្វង គឺពួកគេតាមតែអ្វីដែលជាភាព មិនច្បាស់លាស់ ដើម្បីបង្កឱ្យមានភាពចលាចល និងស្វែងរកអត្ថន័យ ខុសពីបន្ទូលពិត។ ហើយគ្មានអ្នកដែលដឹងពីអត្ថន័យពិតរបស់វាក្រៅ ពីអល់ឡោះឡើយ។ ហើយបណ្ដាអ្នកដែលស៊ីជម្រៅនៅក្នុងចំណេះ ដឹង(សាសនា)ពួកគេនិយាយថាៈ ពួកយើងបានជឿនឹងវា(គម្ពីរគួរ- អាន)ហើយ ទាំងអស់នោះសុទ្ធតែមកពីម្ចាស់របស់ពួកយើង។ ហើយការក្រើនរំលឹកគ្មានប្រយោជន៍ឡើយ លើកលែងតែពួក បញ្ញាជនប៉ុណ្ណោះ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70