إِنَّ ٱلدِّينَ عِندَ ٱللَّهِ ٱلْإِسْلَٰمُ وَمَا ٱخْتَلَفَ ٱلَّذِينَ أُوتُوا۟ ٱلْكِتَٰبَ إِلَّا مِنۢ بَعْدِ مَا جَآءَهُمُ ٱلْعِلْمُ بَغْيًۢا بَيْنَهُمْ وَمَن يَكْفُرْ بِـَٔايَٰتِ ٱللَّهِ فَإِنَّ ٱللَّهَ سَرِيعُ ٱلْحِسَابِ
Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ សាសនារបស់អល់ឡោះ គឺសាសនាអ៊ីស្លាម។ ហើយពួកដែលគេផ្តល់គម្ពីរឲ្យមិនបានខ្វែងគំនិតគ្នា(នៅក្នុងសាសនារបស់ពួកគេ)នោះឡើយ លើកលែងតែបន្ទាប់ពីចំណេះដឹងបានមកដល់ពួកគេ ដោយសារតែការច្រណែនឈ្នានីសរវាងពួកគេប៉ុណ្ណោះ។ ហើយជនណាដែលប្រឆាំងនឹងបណ្តាវាក្យខណ្ឌរបស់អល់ឡោះនោះ ពិតប្រាកដណាស់ អល់ឡោះទ្រង់ជាអ្នកជំនុំជម្រះយ៉ាងឆាប់រហ័សបំផុត។
Khmer Translation - Islamic Community Development Associationពិតប្រាកដណាស់ សាសនារបស់អល់ឡោះនោះ គឺជា សាសនាអ៊ីស្លាម។ ហើយពួកដែលគេបានផ្ដល់គម្ពីរឱ្យមិនបានខ្វែង គំនិតគ្នាឡើយ លើកលែងតែបន្ទាប់ពីចំណេះដឹងបានមកដល់ពួកគេ ដោយមានការឈ្នានីសរវាងពួកគេប៉ុណ្ណោះ។ ហើយអ្នកណាដែល ប្រឆាំងនឹងអាយ៉ាត់ៗរបស់អល់ឡោះ ពិតប្រាកដណាស់អល់ឡោះ ជាអ្នកជំនុំជំរះយ៉ាងរហ័សបំផុត។