caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Aal-i-Imraan វាក្យខណ្ឌ 18

ម៉ាឌីណah · revelation order 89 · 3:18

شَهِدَ ٱللَّهُ أَنَّهُۥ لَآ إِلَٰهَ إِلَّا هُوَ وَٱلْمَلَٰٓئِكَةُ وَأُو۟لُوا۟ ٱلْعِلْمِ قَآئِمًۢا بِٱلْقِسْطِ لَآ إِلَٰهَ إِلَّا هُوَ ٱلْعَزِيزُ ٱلْحَكِيمُ

Khmer Translation - Rowwad Translation Centerអល់ឡោះជាម្ចាស់ទ្រង់បានអះអាងថា៖ ពិតប្រាកដណាស់ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ ក្រៅពីទ្រង់ឡើយ ហើយបណ្ដាម៉ាឡាអ៊ីកាត់ និងអ្នកមានចំណេះដឹងទាំងឡាយ ក៏បានអះអាងយ៉ាងដូច្នោះដែរ ដោយទ្រង់ឈរលើភាពយុត្តិធម៌ត្រឹមត្រូវ។ គ្មានទេព្រះជាម្ចាស់ដែលគេត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ដែលមហាខ្លាំងពូកែ មហាគតិបណ្ឌិតឡើយ។
Khmer Translation - Islamic Community Development Associationអល់ឡោះបានបញ្ជាក់ថាៈ ពិតប្រាកដណាស់គ្មានម្ចាស់ណា ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ដែលឈរលើភាព យុត្ដិធម៌នោះឡើយ។ ហើយបណ្ដាម៉ាឡាអ៊ីកាត់ និងបណ្ដាអ្នកមាន ចំណេះដឹងក៏ដូច្នោះដែរ។ គ្មានម្ចាស់ណាដែលត្រូវគេគោរពសក្ការៈដ៏ ពិតប្រាកដក្រៅពីទ្រង់ដែលមហាខ្លាំងពូកែ មហាគតិបណ្ឌិតឡើយ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70