caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Aal-i-Imraan វាក្យខណ្ឌ 167

ម៉ាឌីណah · revelation order 89 · 3:167

وَلِيَعْلَمَ ٱلَّذِينَ نَافَقُوا۟ وَقِيلَ لَهُمْ تَعَالَوْا۟ قَٰتِلُوا۟ فِى سَبِيلِ ٱللَّهِ أَوِ ٱدْفَعُوا۟ قَالُوا۟ لَوْ نَعْلَمُ قِتَالًا لَّٱتَّبَعْنَٰكُمْ هُمْ لِلْكُفْرِ يَوْمَئِذٍ أَقْرَبُ مِنْهُمْ لِلْإِيمَٰنِ يَقُولُونَ بِأَفْوَٰهِهِم مَّا لَيْسَ فِى قُلُوبِهِمْ وَٱللَّهُ أَعْلَمُ بِمَا يَكْتُمُونَ

Khmer Translation - Rowwad Translation Centerហើយនិងដើម្បីស្តែងចេញឱ្យឃើញផងដែរនូវពួកពុតត្បុត។ ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកគេថា៖ “ចូរពួកអ្នកមកចូលរួមធ្វើសង្គ្រាមក្នុងមាគ៌ារបស់អល់ឡោះ ឬចូរពួកអ្នកការពារ” ពួកគេឆ្លើយថា៖ ប្រសិនបើពួកយើងដឹងថានឹងមានសង្គ្រាមនោះ ពួកយើងប្រាកដជានឹងចូលរួមជាមួយពួកអ្នកមិនខាន។ ស្ថានភាពរបស់ពួកគេ(ពួកពុតត្បុត)នៅថ្ងៃនោះ គឺកៀកនឹងភាពគ្មានជំនឿខ្លាំងជាងភាពមានជំនឿ។ ពួកគេនិយាយនឹងមាត់របស់ពួកគេនូវអ្វីដែលពុំមែនមាននៅក្នុងចិត្តរបស់ពួកគេ។ ហើយអល់ឡោះដឹងបំផុតនូវអ្វីដែលពួកគេកំពុងតែលាក់ទុក(ក្នុងចិត្ត)។
Khmer Translation - Islamic Community Development Associationនិងដើម្បីបង្ហាញឱ្យដឹងពីពួកពុតត្បុត។ មានគេពោល ទៅកាន់ពួកគេថាៈ ចូរពួកអ្នកមកចូលរួមក្នុងការធ្វើសង្គ្រាមក្នុង មាគ៌ារបស់អល់ឡោះ ឬជួយទប់ស្កាត់ចុះ។ ពួកគេបានឆ្លើយថាៈ ប្រសិនបើពួកយើងដឹងថាមានសង្គ្រាមនោះ ពួកយើងប្រាកដជា ចូលរួមជាមួយពួកអ្នកមិនខានឡើយ។ ពួកគេនៅថ្ងៃនោះ ភាព គ្មានជំនឿរបស់ពួកគេខ្លាំងជាងភាពមានជំនឿ។ ពួកគេនិយាយតែ មាត់នូវអ្វីដែលគ្មាននៅក្នុងចិត្ដរបស់ពួកគេ។ អល់ឡោះដឹងបំផុត នូវអ្វីដែលពួកគេលាក់បាំង។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70