وَمَا كَانَ لِنَبِىٍّ أَن يَغُلَّ وَمَن يَغْلُلْ يَأْتِ بِمَا غَلَّ يَوْمَ ٱلْقِيَٰمَةِ ثُمَّ تُوَفَّىٰ كُلُّ نَفْسٍ مَّا كَسَبَتْ وَهُمْ لَا يُظْلَمُونَ
Khmer Translation - Rowwad Translation Centerគ្មានព្យាការីណាម្នាក់ដែលក្បត់នោះទេ។ ជនណាដែលបានក្បត់ នៅថ្ងៃបរលោក គេនឹងនាំមកនូវអ្វីដែលខ្លួនបានក្បត់នោះមកជាមួយ។ ក្រោយមក គេនឹងតបស្នងយ៉ាងពេញលេញដល់បុគ្គលគ្រប់រូបចំពោះអ្វីដែលរូបគេបានប្រព្រឹត្ត ហើយពួកគេមិនត្រូវបានគេបំពានឡើយ។
Khmer Translation - Islamic Community Development Associationហើយអំពើក្បត់មិនសក្ដិសមចំពោះណាពីឡើយ។ ហើយ អ្នកណាដែលក្បត់ នៅថ្ងៃបរលោកគេនឹងនាំមកជាមួយនូវអ្វីដែល គេបានក្បត់នោះ។ ក្រោយមកអល់ឡោះនឹងតបស្នងចំពោះបុគ្គល គ្រប់រូបនូវអ្វីដែលគេបានប្រព្រឹត្ដ ដោយពួកគេមិនត្រូវបានគេ បំពានឡើយ។