ضُرِبَتْ عَلَيْهِمُ ٱلذِّلَّةُ أَيْنَ مَا ثُقِفُوٓا۟ إِلَّا بِحَبْلٍ مِّنَ ٱللَّهِ وَحَبْلٍ مِّنَ ٱلنَّاسِ وَبَآءُو بِغَضَبٍ مِّنَ ٱللَّهِ وَضُرِبَتْ عَلَيْهِمُ ٱلْمَسْكَنَةُ ذَٰلِكَ بِأَنَّهُمْ كَانُوا۟ يَكْفُرُونَ بِـَٔايَٰتِ ٱللَّهِ وَيَقْتُلُونَ ٱلْأَنۢبِيَآءَ بِغَيْرِ حَقٍّ ذَٰلِكَ بِمَا عَصَوا۟ وَّكَانُوا۟ يَعْتَدُونَ
Khmer Translation - Rowwad Translation Centerភាពអាប់ឱនត្រូវបានគេដាក់លើពួកគេ(ពួកយូដា) ទោះបីជាពួកគេស្ថិតនៅទីកន្លែងណាក៏ដោយ លើកលែងតែ(ពួកគេ)ទទួលបានកិច្ចព្រមព្រៀង(សន្តិភាព)ពីអល់ឡោះ និងពីមនុស្សលោក(ណាម្នាក់)ប៉ុណ្ណោះ។ ពួកគេវិលត្រឡប់ទៅវិញដោយទទួលរងនូវការខឹងសម្បាពីអល់ឡោះ ហើយភាពក្រខ្សត់ត្រូវបានហ៊ុមព័ទ្ធពួកគេ។ នោះគឺដោយសារតែពួកគេបានប្រឆាំងនឹងបណ្តាភស្តុតាងទាំងឡាយរបស់អល់ឡោះ និងបានសម្លាប់បណ្តាព្យាការីទាំងឡាយដោយបំពាន។ នោះគឺដោយសារតែពួកគេបានប្រឆាំង និងបានបំពាន(ទៅលើព្រំដែនរបស់អល់ឡោះ)។
Khmer Translation - Islamic Community Development Associationភាពអាម៉ាស់បានកើតមានចំពោះពួកគេ ទោះបីជាពួក គេនៅទីណាក៏ដោយ លើកលែងតែពួកដែលមានកិច្ចព្រមព្រៀង ជាមួយអល់ឡោះ និងជាមួយអ្នកអ៊ីស្លាមប៉ុណ្ណោះ។ ហើយពួកគេ បានត្រឡប់មកវិញដោយមានការខឹងសម្បាពីអល់ឡោះ ហើយ ពួកគេត្រូវបានទទួលរងនូវភាពក្រខ្សត់។ នោះគឺដោយសារតែពួកគេ បានប្រឆាំងនឹងបណ្ដាភស្ដុតាងរបស់អល់ឡោះ និងបានសម្លាប់ណាពី ជាច្រើនដោយអយុត្ដិធម៌។ នោះគឺដោយសារតែអ្វីដែលពួកគេបាន ប្រព្រឹត្ដបទល្មើស និងបានបំពានលើបទបញ្ជារបស់យើង។