وَيَوْمَ يُنفَخُ فِى ٱلصُّورِ فَفَزِعَ مَن فِى ٱلسَّمَٰوَٰتِ وَمَن فِى ٱلْأَرْضِ إِلَّا مَن شَآءَ ٱللَّهُ وَكُلٌّ أَتَوْهُ دَٰخِرِينَ
Khmer Translation - Rowwad Translation Centerហើយ(ចូរអ្នករំលឹក)នៅថ្ងៃដែលគេ(ម៉ាឡាអ៊ីកាត់)ផ្លុំត្រែ។ ពេលនោះ អ្នកដែលនៅលើមេឃជាច្រើនជាន់និងអ្នកដែលនៅលើផែនដីទាំងអស់មានការភ័យរន្ធត់ លើកលែងតែជនណាដែលទ្រង់មានចេតនាប៉ុណ្ណោះ។ ហើយរាល់ភាវៈទាំងអស់នៅថ្ងៃនោះ នឹងមកជួបទ្រង់ដោយការគោរពតាម។
Khmer Translation - Islamic Community Development Associationហើយ(ចូរចងចាំ)នៅថ្ងៃដែលគេផ្លុំត្រែ និងបានធ្វើឱ្យអ្នក ដែលនៅលើមេឃជាច្រើនជាន់ និងផែនដីភ័យរន្ធត់ លើកលែងតែ អ្នកណាដែលអល់ឡោះមានចេតនា(មិនឱ្យភ័យរន្ធត់)ប៉ុណ្ណោះ។ ហើយរាល់អ្វីៗទាំងអស់នឹងមកជួបទ្រង់ដោយឱនលំទោន។