وَتَرَى ٱلْجِبَالَ تَحْسَبُهَا جَامِدَةً وَهِىَ تَمُرُّ مَرَّ ٱلسَّحَابِ صُنْعَ ٱللَّهِ ٱلَّذِىٓ أَتْقَنَ كُلَّ شَىْءٍ إِنَّهُۥ خَبِيرٌۢ بِمَا تَفْعَلُونَ
Khmer Translation - Rowwad Translation Centerហើយអ្នកនឹងឃើញភ្នំទាំងឡាយដែលអ្នកគិតថាវានៅនឹងថ្កល់(មួយកន្លែង)នឹងរសាត់យ៉ាងលឿនដូចពពក។ ជាការបង្កើតរបស់អល់ឡោះដែលធ្វើឲ្យរាល់អ្វីៗទាំងអស់មានភាពឥតខ្ចោះ។ ពិតប្រាកដណាស់ ទ្រង់មហាដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។
Khmer Translation - Islamic Community Development Associationហើយ(នៅថ្ងៃនោះ)អ្នកនឹងឃើញភ្នំនានាដែលអ្នកគិតថា វានៅនឹងថ្កល់មួយកន្លែង ខណៈដែលវារសាត់ ដូចជាដុំពពករសាត់ ដែរ។ (នេះ)ជាកិច្ចការរបស់អល់ឡោះដែលទ្រង់បានបង្កើតអ្វីៗ គ្រប់យ៉ាងដ៏ល្អឥតខ្ចោះ។ ពិតប្រាកដណាស់ ទ្រង់ដឹងបំផុតនូវអ្វីដែល ពួកអ្នកធ្វើ។