قَالَ ٱلَّذِى عِندَهُۥ عِلْمٌ مِّنَ ٱلْكِتَٰبِ أَنَا۠ ءَاتِيكَ بِهِۦ قَبْلَ أَن يَرْتَدَّ إِلَيْكَ طَرْفُكَ فَلَمَّا رَءَاهُ مُسْتَقِرًّا عِندَهُۥ قَالَ هَٰذَا مِن فَضْلِ رَبِّى لِيَبْلُوَنِىٓ ءَأَشْكُرُ أَمْ أَكْفُرُ وَمَن شَكَرَ فَإِنَّمَا يَشْكُرُ لِنَفْسِهِۦ وَمَن كَفَرَ فَإِنَّ رَبِّى غَنِىٌّ كَرِيمٌ
Khmer Translation - Rowwad Translation Centerអ្នកដែលមានចំណេះដឹងជ្រៅជ្រះខាងគម្ពីរម្នាក់បាននិយាយថា៖ ខ្ញុំអាចនាំវាមកប្រគល់ឱ្យអ្នកមុននឹងអ្នកព្រិចភ្នែករបស់អ្នកទៅទៀត(ក្នុងមួយប៉ប្រិចភ្នែកប៉ុណ្ណោះ)។ នៅពេលដែលគាត់បានឃើញបល្ល័ង្គនោះស្ថិតនៅចំពោះមុខរបស់គាត់ គាត់ក៏ពោលថា៖ នេះគឺជាការប្រោសប្រទានពីព្រះជាម្ចាស់របស់ខ្ញុំ ដើម្បីទ្រង់នឹងសាកល្បងខ្ញុំ ថាតើខ្ញុំដឹងគុណ ឬក៏រមិលគុណ? ហើយជនណាដែលដឹងគុណ តាមពិត គឺគេដឹងគុណសម្រាប់ខ្លួនឯងប៉ុណ្ណោះ។ រីឯជនណាដែលរមិលគុណវិញ ពិតប្រាកណាស់ ព្រះជាម្ចាស់របស់ខ្ញុំមហាមានលើសលប់ មហាសប្បុរសបំផុត។
Khmer Translation - Islamic Community Development Associationអ្នកដែលមានចំណេះដឹងជ្រៅជ្រះខាងគម្ពីរបាននិយាយថាៈ ខ្ញុំនឹងនាំរាជបល្ល័ង្គនោះមកឱ្យអ្នកមុននឹងការសម្លឹងរបស់អ្នកត្រឡប់ មកវិញ(ក្នុងមួយប៉ប្រិចភ្នែក)។ ហើយនៅពេលដែលស៊ូឡៃម៉ាន បានឃើញរាជបល្ល័ង្គនោះស្ថិតនៅចំពោះមុខរបស់គាត់ គាត់ក៏បាន ពោលថាៈ នេះគឺជាការប្រោសប្រទានពីម្ចាស់របស់ខ្ញុំ ដើម្បីនឹងសាក ល្បងខ្ញុំ តើខ្ញុំដឹងគុណឬរមិលគុណ? ហើយអ្នកណាបានដឹងគុណ (ចំពោះអល់ឡោះ)គឺពិតប្រាកដណាស់ គេដឹងគុណចំពោះខ្លួនឯង។ តែអ្នកណាហើយរមិលគុណវិញនោះ ពិតប្រាកដណាស់ម្ចាស់របស់ ខ្ញុំមហាមានលើសលប់ មហាសប្បុរស។