وَوَرِثَ سُلَيْمَٰنُ دَاوُۥدَ وَقَالَ يَٰٓأَيُّهَا ٱلنَّاسُ عُلِّمْنَا مَنطِقَ ٱلطَّيْرِ وَأُوتِينَا مِن كُلِّ شَىْءٍ إِنَّ هَٰذَا لَهُوَ ٱلْفَضْلُ ٱلْمُبِينُ
Khmer Translation - Rowwad Translation Centerហើយព្យាការីស៊ូឡៃម៉ានបានទទួលមរតកពីព្យាការីហ្ទាវូទ(ដែលជាឪពុក)។ ហើយគាត់បាននិយាយថា៖ ឱមនុស្សលោកទាំងឡាយ! គេ(អល់ឡោះ)បានបង្រៀនយើងឱ្យយល់ពីភាសារបស់បក្សី ហើយគេបានប្រទានដល់យើងនូវអ្វីគ្រប់បែបយ៉ាង។ ពិតប្រាកដណាស់ ប្រការទាំងអស់នេះ គឺជាការប្រោសប្រទានយ៉ាងច្បាស់លាស់(អំពីទ្រង់)។
Khmer Translation - Islamic Community Development Associationក្រោយមកស៊ូឡៃម៉ានបានទទួលមរតកពី(បិតារបស់គាត់) ដាវូដ។ ហើយគាត់បានពោលថាៈ ឱមនុស្សលោក. គេបានបង្រៀន យើងឱ្យចេះនិយាយភាសាសត្វ និងបានផ្ដល់ឱ្យយើងនូវអ្វីៗគ្រប់បែប យ៉ាង។ ពិតប្រាកដណាស់ នេះគឺជាការប្រោសប្រទានដ៏ច្បាស់លាស់។