وَلَقَدْ ءَاتَيْنَا دَاوُۥدَ وَسُلَيْمَٰنَ عِلْمًا وَقَالَا ٱلْحَمْدُ لِلَّهِ ٱلَّذِى فَضَّلَنَا عَلَىٰ كَثِيرٍ مِّنْ عِبَادِهِ ٱلْمُؤْمِنِينَ
Khmer Translation - Rowwad Translation Centerហើយជាការពិតណាស់ យើងបានប្រទានឱ្យព្យាការីហ្ទាវូទ និងព្យាការីស៊ូឡៃម៉ាននូវចំណេះដឹងដ៏ខ្ពង់ខ្ពស់។ ហើយគេទាំងពីរបានពោលថា៖ ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់ដែលបានលើកតម្កើងពួកយើង(ទាំងពីរនាក់)លើសពីខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកមានជំនឿជាច្រើនផ្សេងទៀត។
Khmer Translation - Islamic Community Development Associationហើយជាការពិតណាស់ យើងបានផ្ដល់ចំណេះដឹងដ៏ខ្ពង់ខ្ពស់ ឱ្យដាវូដនិងស៊ូឡៃម៉ាន។ ហើយគាត់ទាំងពីរបានពោលថាៈ រាល់ការ សរសើរគឺចំពោះអល់ឡោះដែលបានលើកតម្កើងយើងខ្ញុំទាំងពីរ ច្រើនជាងគេក្នុងចំណោមខ្ញុំរបស់ទ្រង់ដែលមានជំនឿ។