إِنَّمَا ٱلْمُؤْمِنُونَ ٱلَّذِينَ ءَامَنُوا۟ بِٱللَّهِ وَرَسُولِهِۦ وَإِذَا كَانُوا۟ مَعَهُۥ عَلَىٰٓ أَمْرٍ جَامِعٍ لَّمْ يَذْهَبُوا۟ حَتَّىٰ يَسْتَـْٔذِنُوهُ إِنَّ ٱلَّذِينَ يَسْتَـْٔذِنُونَكَ أُو۟لَٰٓئِكَ ٱلَّذِينَ يُؤْمِنُونَ بِٱللَّهِ وَرَسُولِهِۦ فَإِذَا ٱسْتَـْٔذَنُوكَ لِبَعْضِ شَأْنِهِمْ فَأْذَن لِّمَن شِئْتَ مِنْهُمْ وَٱسْتَغْفِرْ لَهُمُ ٱللَّهَ إِنَّ ٱللَّهَ غَفُورٌ رَّحِيمٌ
Khmer Translation - Rowwad Translation Centerតាមពិត អ្នកដែលមានជំនឿ(យ៉ាងពិតប្រាកដ) គឺបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់។ ហើយនៅពេលដែលពួកគេស្ថិតនៅជាមួយគាត់(អ្នកនាំសារ) នៅក្នុងកិច្ចប្រជុំណាមួយ គឺពួកគេមិនចាកចេញ(ពីអង្គប្រជុំ)ឡើយ លុះត្រាតែពួកគេសុំការអនុញ្ញាតពីគាត់(ជាមុនសិន)។ ពិតប្រាកដណាស់ បណ្តាអ្នកដែលសុំការអនុញ្ញាតពីអ្នក អ្នកទាំងនោះហើយគឺជាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់(ដ៏ពិតប្រាកដ)។ ដូច្នេះ ប្រសិនបើពួកគេសុំការអនុញ្ញាតពីអ្នកចំពោះកិច្ចការមួយចំនួនរបស់ពួកគេ ចូរអ្នកអនុញ្ញាតឱ្យ(ចាកចេញ)ចំពោះជនណាដែលអ្នកចង់ក្នុងចំណោមពួកគេ ហើយចូរអ្នកសុំការអភ័យទោសពីអល់ឡោះដល់ពួកគេផង។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់។
Khmer Translation - Islamic Community Development Associationតាមពិតបណ្ដាអ្នកដែលមានជំនឿ(ពិតប្រាកដ)នោះ គឺ បណ្ដាអ្នកដែលមានជំនឿនឹងអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់។ ហើយនៅពេលដែលពួកគេមានកិច្ចការប្រជុំជាមួយគាត់(មូហាំ-ម៉ាត់) ពួកគេមិនចាកចេញពីអង្គប្រជុំឡើយ លុះត្រាតែពួកគេសុំ ការអនុញ្ញាតពីគាត់សិន។ ពិតប្រាកដណាស់ បណ្ដាអ្នកដែលសុំ ការអនុញ្ញាតពីអ្នក អ្នកទាំងនោះគឺជាបណ្ដាអ្នកដែលមានជំនឿនឹង អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់។ តែប្រសិនបើពួកគេបានសុំ ការអនុញ្ញាតពីអ្នកសម្រាប់កិច្ចការចាំបាច់ខ្លះៗរបស់ពួកគេ ចូរអ្នក អនុញ្ញាតឱ្យចំពាះអ្នកណាក្នុងចំណោមពួកគេដែលអ្នកចង់ ហើយអ្នក ត្រូវសុំការអភ័យទោសពីអល់ឡោះឱ្យពួកគេផង។ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។