لَّا تَجْعَلُوا۟ دُعَآءَ ٱلرَّسُولِ بَيْنَكُمْ كَدُعَآءِ بَعْضِكُم بَعْضًا قَدْ يَعْلَمُ ٱللَّهُ ٱلَّذِينَ يَتَسَلَّلُونَ مِنكُمْ لِوَاذًا فَلْيَحْذَرِ ٱلَّذِينَ يُخَالِفُونَ عَنْ أَمْرِهِۦٓ أَن تُصِيبَهُمْ فِتْنَةٌ أَوْ يُصِيبَهُمْ عَذَابٌ أَلِيمٌ
Khmer Translation - Rowwad Translation Centerចូរពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)កុំហៅអ្នកនាំសាររវាងពួកអ្នក(ចំៗឈ្មោះ) ដូចដែលពួកអ្នកហៅគ្នាទៅវិញទៅមកឱ្យសោះ។ ជាការពិតណាស់ អល់ឡោះទ្រង់ដឹងចំពោះពួកដែលលួចចេញ(ពីការប្រជុំរបស់អ្នកនាំសារ)ដោយស្ងាត់ៗនៅក្នុងចំណោមពួកអ្នក(ដោយគ្មានការអនុញ្ញាត)។ ដូច្នេះ ចូរឱ្យពួកដែលធ្វើផ្ទុយនឹងបទបញ្ជារបស់គាត់ប្រុងប្រយ័ត្នចំពោះគ្រោះអាសន្នដែលនឹងធ្លាក់លើពួកគេ ឬក៏ទណ្ឌកម្មដ៏ឈឺចាប់ធ្លាក់លើពួកគេ។
Khmer Translation - Islamic Community Development Associationចូរពួកអ្នក(អ្នកមានជំនឿ)កុំហៅ(ឈ្មោះ)អ្នកនាំសារ ត្រង់ៗនៅក្នុងចំណោមពួកអ្នក ដូចជាការហៅ(ឈ្មោះត្រង់ៗ)របស់ ពួកអ្នកទៅវិញទៅមកឱ្យសោះ។ ជាការពិតណាស់ អល់ឡោះដឹង ចំពោះពួកដែលលួចគេចចេញ(ពីអង្គប្រជុំរបស់អ្នកនាំសារ)ក្នុង ចំណោមពួកអ្នក។ ដូចេ្នះចូរឱ្យពួកដែលប្រឆាំងនឹងបទបញ្ជារបស់ គាត់ប្រុងប្រយ័ត្នចំពោះគ្រោះអាសន្ននឹងធ្លាក់លើពួកគេ ឬទារុណកម្មយ៉ាង ឈឺចាប់ធ្លាក់លើពួកគេ។