caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក An-Noor វាក្យខណ្ឌ 55

ម៉ាឌីណah · revelation order 102 · 24:55

وَعَدَ ٱللَّهُ ٱلَّذِينَ ءَامَنُوا۟ مِنكُمْ وَعَمِلُوا۟ ٱلصَّٰلِحَٰتِ لَيَسْتَخْلِفَنَّهُمْ فِى ٱلْأَرْضِ كَمَا ٱسْتَخْلَفَ ٱلَّذِينَ مِن قَبْلِهِمْ وَلَيُمَكِّنَنَّ لَهُمْ دِينَهُمُ ٱلَّذِى ٱرْتَضَىٰ لَهُمْ وَلَيُبَدِّلَنَّهُم مِّنۢ بَعْدِ خَوْفِهِمْ أَمْنًا يَعْبُدُونَنِى لَا يُشْرِكُونَ بِى شَيْـًٔا وَمَن كَفَرَ بَعْدَ ذَٰلِكَ فَأُو۟لَٰٓئِكَ هُمُ ٱلْفَٰسِقُونَ

Khmer Translation - Rowwad Translation Centerអល់ឡោះជាម្ចាស់ទ្រង់បានសន្យាចំពោះបណ្តាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសលក្នុងចំណោមពួកអ្នកថា ទ្រង់ប្រាកដជានឹងឲ្យពួកគេក្លាយជាអ្នកគ្រប់គ្រងនៅលើផែនដី ដូចដែលទ្រង់ធ្លាប់បានផ្តល់ឱ្យអ្នក(មានជំនឿ)ជំនាន់មុនពួកគេគ្រប់គ្រង។ ហើយទ្រង់នឹងធ្វើឱ្យសាសនារបស់ពួកគេដែលទ្រង់ពេញចិត្ត(ឱ្យពួកគេទទួលយកធ្វើជាសាសនា)នោះមានភាពរឹងមាំ។ ហើយទ្រង់ប្រាកដជានឹងជំនួសឱ្យពួកគេវិញនូវសុខសន្តិភាពបន្ទាប់ពី(ពួកគេទទួលនូវ)ការភ័យខ្លាច (នៅពេលដែល)ពួកគេគោរពសក្ការៈមកចំពោះយើង(តែមួយគត់)ដោយពួកគេមិនធ្វើស្ហ៊ីរិកមកចំពោះយើងនូវប្រការណាមួយ។ ជនណាហើយដែលបានប្រឆាំងបន្ទាប់ពីនោះ ពិតប្រាកដណាស់ ពួកគេគឺជាពួកដែលប្រព្រឹត្តល្មើស។
Khmer Translation - Islamic Community Development Associationអល់ឡោះបានសន្យាចំពោះបណ្ដាអ្នកដែលមានជំនឿ និង បានសាងអំពើល្អត្រឹមត្រូវក្នុងចំណោមពួកអ្នកថាៈ ទ្រង់ពិតជាធ្វើឱ្យ ពួកគេមានអំណាចគ្រប់គ្រងនៅលើផែនដីដូចដែលទ្រង់ធ្លាប់បានធ្វើ ឱ្យបណ្ដាអ្នកពីមុនពួកគេមានអំណាចគ្រប់គ្រងនោះដែរ។ ហើយ ទ្រង់ពិតជាធ្វើឱ្យសាសនារបស់ពួកគេមានអានុភាពខ្ពង់ខ្ពស់សម្រាប់ ពួកគេដែលទ្រង់គាប់ចិត្ដឱ្យពួកគេ។ ហើយទ្រង់ពិតជានឹងជំនួសឱ្យ ពួកគេនូវសុខសន្ដិភាពបន្ទាប់ពីការភ័យខ្លាចរបស់ពួកគេ។ ពួកគេ គោរពសក្ការៈមកចំពោះយើងតែមួយគត់ ដោយពួកគេមិនធ្វើស្ហ៊ីរិក មកចំពោះយើងនូវប្រការណាមួយឡើយ។ តែអ្នកណាហើយដែល បានប្រឆាំងបន្ទាប់ពីនោះ ពួកទាំងនោះគឺជាពួកដែលល្មើស ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70