قُلْ أَطِيعُوا۟ ٱللَّهَ وَأَطِيعُوا۟ ٱلرَّسُولَ فَإِن تَوَلَّوْا۟ فَإِنَّمَا عَلَيْهِ مَا حُمِّلَ وَعَلَيْكُم مَّا حُمِّلْتُمْ وَإِن تُطِيعُوهُ تَهْتَدُوا۟ وَمَا عَلَى ٱلرَّسُولِ إِلَّا ٱلْبَلَٰغُ ٱلْمُبِينُ
Khmer Translation - Rowwad Translation Centerចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នកប្រតិបត្តិតាមអល់ឡោះ និងប្រតិបត្តិតាមអ្នកនាំសារ(របស់ទ្រង់)។ តែប្រសិនបើពួកអ្នកបែរចេញ តាមពិត គាត់(អ្នកនាំសារ)ទទួលខុសត្រូវនូវអ្វីដែលជាបន្ទុក(តួនាទី)របស់គាត់ ហើយពួកអ្នកវិញ គឺត្រូវទទួលខុសត្រូវនូវអ្វីដែលជាបន្ទុក(តួនាទី)របស់ពួកអ្នក។ ហើយប្រសិនបើពួកអ្នកគោរពប្រតិបត្តិតាមគាត់(ព្យាការីមូហាំម៉ាត់) នោះពួកអ្នកនឹងទទួលបានការចង្អុលបង្ហាញ។ ហើយកាតព្វកិច្ចរបស់អ្នកនាំសារ គឺគ្មានអ្វីក្រៅពីការផ្សព្វផ្សាយ(សារ)ដ៏ច្បាស់លាស់នោះឡើយ។
Khmer Translation - Islamic Community Development Associationចូរអ្នកពោលថាៈ ចូរពួកអ្នកគោរពប្រតិបត្ដិតាមអល់ឡោះ ហើយចូរពួកអ្នកគោរពប្រតិបត្ដិតាមអ្នកនាំសាររបស់ទ្រង់ចុះ។ តែ ប្រសិនបើពួកគេបែរចេញវិញនោះ ពិតប្រាកដណាស់កាតព្វកិច្ចរបស់ គេ(មូហាំម៉ាត់)គឺគ្រាន់តែអនុវត្ដតាមអ្វីដែលគេ(អល់ឡោះ)បាន បញ្ជាប៉ុណ្ណោះ។ ហើយកាតព្វកិច្ចរបស់ពួកអ្នកក៏ត្រូវអនុវត្ដតាមអ្វី ដែលគេ(មូហាំម៉ាត់)បានបញ្ជាពួកអ្នកដែរ។ ហើយប្រសិនបើពួក អ្នកគោរពប្រតិបត្ដិតាមគេនោះ ពួកអ្នកនឹងទទួលបានការចង្អុល បង្ហាញជាមិនខាន។ ហើយកាតព្វកិច្ចរបស់អ្នកនាំសារគ្មានអ្វីក្រៅពី ការផ្ដល់សារដ៏ច្បាស់លាស់នោះឡើយ។