وَلْيَسْتَعْفِفِ ٱلَّذِينَ لَا يَجِدُونَ نِكَاحًا حَتَّىٰ يُغْنِيَهُمُ ٱللَّهُ مِن فَضْلِهِۦ وَٱلَّذِينَ يَبْتَغُونَ ٱلْكِتَٰبَ مِمَّا مَلَكَتْ أَيْمَٰنُكُمْ فَكَاتِبُوهُمْ إِنْ عَلِمْتُمْ فِيهِمْ خَيْرًا وَءَاتُوهُم مِّن مَّالِ ٱللَّهِ ٱلَّذِىٓ ءَاتَىٰكُمْ وَلَا تُكْرِهُوا۟ فَتَيَٰتِكُمْ عَلَى ٱلْبِغَآءِ إِنْ أَرَدْنَ تَحَصُّنًا لِّتَبْتَغُوا۟ عَرَضَ ٱلْحَيَوٰةِ ٱلدُّنْيَا وَمَن يُكْرِههُّنَّ فَإِنَّ ٱللَّهَ مِنۢ بَعْدِ إِكْرَٰهِهِنَّ غَفُورٌ رَّحِيمٌ
Khmer Translation - Rowwad Translation Centerហើយចូរឱ្យអ្នកដែលគ្មានលទ្ធភាពរៀបការរក្សាខ្លួនឲ្យបរិសុទ្ធ រហូតទាល់តែអល់ឡោះទ្រង់ផ្តល់ភាពមានបានដល់ពួកគេដោយការប្រោសប្រទានរបស់ទ្រង់។ ហើយចំពោះខ្ញុំបម្រើដាច់ថ្លៃរបស់ពួកអ្នកដែលស្វែងរកកិច្ចសន្យាលោះខ្លួន(ឱ្យមានសិទ្ធិសេរីភាព) ចូរពួកអ្នក(ចៅហ្វាយនាយ)ទទួលយកនូវការស្នើសុំរបស់ពួកគេ ប្រសិនបើពួកអ្នកបានដឹងថា ពួកគេមានភាពល្អប្រសើរ។ ហើយចូរពួកអ្នកផ្តល់ឲ្យពួកគេនូវទ្រព្យសម្បត្តិខ្លះដែលអល់ឡោះបានប្រទានដល់ពួកអ្នក។ ហើយពួកអ្នកមិនត្រូវបង្ខំស្រីបម្រើដាច់ថ្លៃរបស់ពួកអ្នកឱ្យប្រព្រឹត្តពេស្យាដើម្បីស្វែងរកទ្រព្យសម្បត្តិលោកិយ(ឲ្យពួកអ្នក)នោះឡើយ ប្រសិនបើពួកនាងមានបំណងចង់រក្សាខ្លួនឲ្យបរិសុទ្ធនោះ។ ហើយជនណាដែលបង្ខិតបង្ខំពួកនាង ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់បំផុតចំពោះពួកនាងបន្ទាប់ពីពួកនាងត្រូវបានគេបង្ខិតបង្ខំ។
Khmer Translation - Islamic Community Development Associationហើយចូរឱ្យពួកដែលគ្មានលទ្ធភាពរៀបអាពាហ៍ពិពាហ៍ រក្សាខ្លួនប្រាណ(អំពីប្រការហ្ស៊ីណា) រហូតទាល់តែអល់ឡោះផ្ដល់ ភាពមានបានដល់ពួកគេតាមការប្រោសប្រទានរបស់ទ្រង់។ ហើយ ក្នុងចំណោមខ្ញុំបម្រើដាច់ថ្លៃរបស់ពួកអ្នកដែលចង់បានកិច្ចសន្យា (ដើម្បីស្វែងរកសិទ្ធិសេរីភាពរបស់ខ្លួន)នោះ ចូរពួកអ្នកធើ្វកិច្ចសន្យា ជាមួយពួកគេចុះ ប្រសិនបើពួកអ្នកយល់ឃើញថាជាការប្រសើរ ចំពោះពួកគេ។ ហើយចូរពួកអ្នកផ្ដល់ឱ្យពួកគេនូវទ្រព្យសម្បត្ដិខ្លះ ដែលអល់ឡោះបានប្រទានឱ្យពួកអ្នក។ ហើយពួកអ្នកមិនត្រូវបង្ខិត បង្ខំស្រីបម្រើរបស់ពួកអ្នកឱ្យធើ្វជាស្រីពេស្យា ដើម្បីស្វែងរកទ្រព្យ សម្បត្ដិ និងសេចក្ដីថ្លៃថ្នូរក្នុងការរស់នៅក្នុងលោកិយឡើយ ប្រសិន បើពួកនាងចង់ក្លាយជាអ្នកស្អាតស្អំនោះ។ ហើយអ្នកណាដែលបង្ខិត បង្ខំពួកនាង(ឱ្យធើ្វជាស្រីពេស្យា) ពិតប្រាកដណាស់ អល់ឡោះ មហាអភ័យទោស មហាអាណិតស្រឡាញ់ចំពោះពួកនាងក្រោយ ពីពួកនាងត្រូវបានគេបង្ខិតបង្ខំ។